ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការវាយការលុកពីជំងឺកូវីដ-១៩ និងធានានិរន្តរភាពការរស់នៅធម្មតាជាមួយជំងឺកូវីដ-១៩ មន្រ្តី និងបុគ្គលិកបំពេញការងារស្ថាប័នរដ្ឋ និងឯកជន នៅថ្ងៃទី១៣ ខែមិថុនានេះ សម្រុកទៅចាក់វ៉ាក់ សាំងដូសទី៥ តាមការកំណត់របស់គ្រូពេទ្យ។
មន្រ្តី និងបុគ្គលិកបំពេញការងារស្ថាប័នរដ្ឋ និងឯកជន ដែលចូលចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខ ភាពផ្សារដើមថ្កូវ រាជធានីភ្នំពេញ នៅថ្ងៃនេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងពិតជាមានសារសំ ខាន់ ព្រោះអាចទប់ទល់នឹងការវាយលុកពីជំងឺកូវីដ និងមិនចង់ឲ្យប្រទេសកម្ពុជាមានការរីករាលដាលជំងឺ កូវីដ-១៩ ដូចកាលឆ្នាំមុន ពិបាករស់នៅណាស់។បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៥រួច សុខភាពធម្មតា មិន បង្ករផលបះពាល់អ្វីនោះទេ។
លើសពីនេះ ពួកគេបានអំពាវនាវដល់ពលរដ្ឋ ឱ្យបន្តទៅទទួលការចាក់វ៉ាក់ សាំងតាមវេន ដែលបានកំណត់ និងអគុណដល់រាជរដ្ឋាភិបាល ដែលស្វះស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋ ដោយមិនគិតថ្លៃ។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ជូនមន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ដំណើរការពីថ្ងៃទី០៩ ខែមិថុនាតទៅ ស្ថិតនៅទីតាំងសុខាភិបាលសាធារណៈ និងទីតាំងផ្សេងៗមួយ ចំនួនទៀតក្នុងសហគមន៍ ដែលការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបង្ហាញថា គិត្រឹម ថ្ងៃទី១២ ខែមិថុនា នេះ មន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ជាង១ម៉ឺននាក់ នៅភ្នំពេញ ទទួលបានការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ រួចរាល់៕ អត្ថបទ៖ ទូច សោភ័ណ