វាយកូនគោល៖ កីឡាករវាយកូនគោលអៀកឡង់ខាងជើង Rory McIlroy បានគ្រងជើងឯកលើកដំបូងក្នុងឆ្នាំ២០២២ នេះក្រោយការពារតំណែងជើងឯក Canadian Open បានសម្រេច។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះធ្វើបាននៅថ្ងៃចុងក្រោយ ៨អាន់ឌើផា និងសរុបរួម ១៩អាន់ឌើផា។ Rory McIlroy ឈ្នះជើងឯកចុងក្រោយបំផុតកាលពីខែតុលាឆ្នាំមុន ក្នុងកម្មវិធីមួយមុនឈានដល់កម្មវិធីធំ US Open។ កីឡាករអាមេរិក Tony Finau បានបញ្ចប់ការប្រកួតជាជើងឯករងក្រោយធ្វើបាន ១៧អាន់ឌើផាសរុប ខណៈលេខ ៣ ក៏ជាកីឡាករអាមេរិកដែរ Justin Thomas ធ្វើបាន ១៤អាន់ឌើផាដូចគ្នានឹងកីឡាករ Sam Burn និងកីឡាករអង់គ្លេស Justin Rose៕
អត្ថបទ៖នាង សុភាវុធ