ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីស្ដង់ដារអប្បបរមាសម្រាប់ការផ្ដល់អាជ្ញាប័ណ្ណដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា ។
សិក្ខាសាលានេះបានរៀបចំឡើងនៅក្នុងខេត្តកំពង់ចាម និងមានគោលបំណងផ្ដោតសំខាន់លើ សារៈសំខាន់នៃស្ដង់ដារអប្បបរមាសម្រាប់ការផ្ដល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានសុខាភិបាលឯកជននៅកម្ពុជា ភាពខុសគ្នារវាងអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ និងការទទួលស្គាល់ រួមទាំងការបង្ហាញអំពីជំហានដែលបានធ្វើឡើងដើម្បីអភិវឌ្ឍស្ដង់ដារអប្បបរមា ព្រមទាំងមានការផ្ដល់មតិកែលម្អ៕






