អឺរ៉ុប៖ ការកើនឡើងករណីឆ្លងថ្មីៗនៅតំបន់ជាច្រើននៃទ្វីបអឺរ៉ុប កំពុងប្រឈមនឹងការងាររៀបចំរបស់សាលារៀនភាគច្រើន ខណៈពួកគេគ្រោងនឹងបើកសាលារបស់ខ្លួន ដល់សិស្សសម្រាប់ឆ្នាំសិក្សាថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ការធានាបានការអប់រំជាចាំបាច់ ខណៈពេលដែលរក្សាសុវត្ថិភាពកុមារ បានក្លាយជាអាទិភាពចម្បងសម្រាប់រដ្ឋាភិបាលអឺរ៉ុបជាច្រើន ដែលកំពុងដាក់ចេញវិធានការជាច្រើន ដោយសង្ឃឹមថានឹងអាចមានប្រសិទ្ធភាព។
ប្រទេសអេស្ប៉ាញបានកត់ត្រាចំនួនអ្នកឆ្លង ៤៣.៧៤៧នាក់ក្នុងរយៈពេល ៧ថ្ងៃកាលពីសប្ដាហ៍មុន ដែលជាតួលេខប្រចាំសប្ដាហ៍ដ៏គួរឲ្យព្រួយបារម្ភបំផុត ចាប់តាំងពីចុងខែមីនា។ ទិន្នន័យរបស់ប្រទេសបារាំងដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញពីចំនួនឆ្លងខ្ពស់បំផុតប្រចាំថ្ងៃនៃជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី៣១ ខែមីនាមក។ ការឆ្លងថ្មីៗក៏កំពុងកើនឡើងផងដែរនៅចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប្រទេសមួយចំនួនផ្សេងទៀតរបស់សហភាពអឺរ៉ុប។ វិធានការពាក់ម៉ាស់ស្រដៀងគ្នានេះ ក៏ត្រូវបានប្រកាសនៅក្នុងប្រទេសមួយចំនួនផងដែរ ដូចជានៅប្រទេសបារាំង អង់គ្លេស អៀរឡង់ ក្រូអាត ស៊ែប៊ី ទោះបីជាអាយុ និងតម្រូវការជាមុនសម្រាប់ការពាក់ខុសគ្នាក៏ដោយ៕
អត្ថបទ៖ សុខមាន