
អន្ដរជាតិ៖ នៅថ្ងៃចន្ទនេះ ប្រធានសភាសហព័ន្ធរុស្ស៊ី លោក Viacheslav Volodinគំរាមថា បើការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski ថានឹងផ្ដល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែន គឺជាការពិតនោះជម្លោះនុយក្លេអ៊ែរពិតជានឹងអាចកម្ទេចទ្វីបអឺរ៉ុបបាន ពិសេសគឺប្រទេសប៉ូឡូញផ្ទាល់តែម្តង។ លោក Sikorski បង្កើតឲ្យមានជម្លោះនុយក្លេអ៊ែរនៅកណ្ដាលទ្វីបអឺរ៉ុប។
លោកមិនបានគិតពីអនាគតអ៊ុយក្រែន ហើយក៏មិនគិតដល់អនាគតប៉ូឡូញដែរ។ ក្នុងករណីការលើកឡើងរបស់លោកគឺជាការពិត ប្រទេសទាំងនេះ នឹងជួបមហន្តរាយ ហើយសហភាពអឺរ៉ុបក៏ដូចគ្នា៕
