គ្រូបង្រៀន អរគុណដល់រាជរដ្ឋាភិបាល ដែលសម្រេចដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការជាថ្មី

2022/06/14 02:03:28 am        367

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការជាថ្មី ក្នុងឆ្នាំ២០២២នេះ។ ការ​សម្រេច​ដំឡើងប្រាក់បៀវត្សរ៍នេះ គឺទទួលបានការគាំទ្រនិងភាពពេញចិត្តជាខ្លាំងពីមន្រ្តីរាជការ ជាពិសេសគ្រូបង្រៀន ដែលនាយករដ្ឋមន្រ្តីបញ្ជាក់ច្បាស់ថា គ្រូបង្រៀននឹងទទួលបានប្រាក់ខែយ៉ាងតិច ១លាន ៥សែនរៀល។

រយៈពេលពីរឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ។ ការផ្អាកនេះ គឺស្របពេលដែល កម្ពុជាជួបវិបត្តិកូវីដ-១៩ ដោយរាជរដ្ឋាភិបាលត្រូវប្រើប្រាស់ថវិកាជាច្រើន ធ្វើយ៉ាងណាគ្រប់គ្រងបញ្ហាកូវីដ-១៩។

ស្របពេលដែលស្ថានការណ៍កូវីដ-១៩ វិលទៅភាពប្រសើរ ស្ថិតក្នុងគ្រប់គ្រងបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកនេះ បានប្រកាសចាប់ផ្ដើមដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការជាថ្មី ក្នុងឆ្នាំ ២០២២នេះ។

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់យ៉ាងច្បាស់ថា សម្រាប់គ្រូបង្រៀន នឹងទទួលបានប្រាក់បៀវត្សរ៍ យ៉ាងតិច ១លាន ៥សែនរៀល ក្នុង១ខែ។

សម្រាប់មន្រ្តីរាជការក្រោយទទួលបានដំណឹងនេះ បានបង្ហាញនូវភាពពេញចិត្តជាខ្លាំង។ ជាក់ស្ដែងសម្រាប់គ្រូបង្រៀននៅ សាលាបឋមសិក្សាចតុមុខ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានគ្រប់គ្រងកូវីដ និងបានសម្រេចដំឡើងប្រាក់ខែជាថ្មី ដែលចាត់ទុកថា ជាការជំរុញទឹកចិត្តឱ្យ ពួកគាត់ជាគ្រូបង្រៀន ខិតខំបំពេញការងារបណ្ដុះធនធានមនុស្ស ឱ្យកាន់តែប្រសើរ។

ចំពោះការដំឡើងប្រាក់បៀវត្សរ៍ក្នុងនេះ សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ច្បាស់ថា គឺផ្ដល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាងហោចណាស់ក៏អាចទទួលបានប្រាក់ខែ ១លាន ៥សែនរៀល។ ចំពោះការដំឡើងផ្សេងទៀត គឺមន្រ្តីរាជការដែលមានប្រាក់ខែតិច គឺទទួលបានការដំឡើងក្នុងកម្រិតមួយ ដើម្បីឱ្យមាន សមតុល្យនឹងមន្រ្តីអ្នកមានប្រាក់ខែច្រើន។ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm