
អន្ដរជាតិ៖ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យថា សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមានបំណងពង្រឹងជំហរអ៊ុយក្រែននៅតុចរចា ប៉ុន្តែបានបន្ថែមថាកិច្ចព្រមព្រៀងណាមួយត្រូវតែមានការសម្របសម្រួល រួមទាំងការសម្រេចចិត្តកាត់ទឹកដីឲ្យរុស្ស៊ី។
លោក Stoltenberg បាននិយាយនៅឯវេទិកាពិភាក្សានៅវិមាន Kultarantaក្នុងប្រទេសហ្វាំងឡង់ ក្រោយជំនួបជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto៕
