ភ្នំពេញ៖ របាយការណ៍នគរបាលផ្លូវគោកចេញផ្សាយថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២២នេះ កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ និងរងរបួសធ្ងន់ចំនួន ៦នាក់។
គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី-ខេត្ត ចំនួន ៣ មានដូចជា៖ ខេត្តកំពង់ ចាម ស្លាប់ ១នាក់ , ខេត្តកណ្តាល ស្លាប់ ៤នាក់ និងភ្នំពេញ ស្លាប់ ១នាក់ និងរបួស ៦នាក់៕
