អូស្ត្រាលី សន្យាបន្តគាំទ្រដល់ការងារបោសសំអាតមីន នៅកម្ពុជា

2022/06/14 02:44:31 am        810

ភ្នំពេញ៖ លោកជំទាវ Kathryn Campbell រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានសន្យាថា នឹងបន្តគាំទ្រដល់ការងារបោសសំអាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ខណៈអូស្ត្រាលី គឺជាម្ចាស់ជំនួយដ៏សំខាន់មួយផងដែរ លើការងារនេះជិត ៣០ឆ្នាំមកហើយ ។

ក្នុងជំនួបពិភាក្សាស្តីពី ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ Kathryn Campbell បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបាននៃការងារបោសសម្អាតមីននៅកម្ពុជា ។

លោកជំទាវ បានបន្ថែមថា នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងនាំយកសំណើស្នើសុំ និងលទ្ធផលនៃកិច្ចប្រជុំ ជាមួយឯកឧត្តម លី ធុជ ជម្រាបទៅកាន់រដ្ឋាភិបាលអូស្រ្តាលីផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាំងពីឆ្នាំ១៩៩៤ និងក្រោយមកបានចូលរួមគាំទ្រដល់គម្រោងបោសសម្អាតមីន ចាប់តាំងពីឆ្នាំ២០០៦ ដោយផ្តល់ដីមានសុវត្ថិភាព និងបានជួយសង្រ្គោះដល់អាយុជីវិតបានជាច្រើនលាននាក់ឲ្យរួចផុតពីគ្រោះថ្នាក់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។ 

ឯកឧត្តមបន្តថា សមិទ្ធផលរយ:ពេល ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ នៃការចាប់ផ្តើមកម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្រោមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមរបស់ប្រទេសម្ចាស់ និងដៃគូអភិវឌ្ឍន៍ ក្នុងនោះប្រទេសអូស្រ្តាលីគឺជាដៃគូដ៏លេចធ្លោ និងរឹងមាំសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី បន្ថែមថា ជាមួយនឹងសមិទ្ធផលទាំងនេះ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ ដោយកំណត់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងដើម្បីសម្រេចគោលដៅនេះ កម្ពុជាត្រូវការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ១៦០គីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាអាចមានលទ្ធភាពបោសសម្អាតបានត្រឹមតែពី ៩០ទៅ១០០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ដោយក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម បានស្នើរដ្ឋាភិបាលអូស្ត្រាលី បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីន រហូតដល់កំទេចគ្រាប់មីនចុងក្រោយ នៅកម្ពុជា ទោះបីកម្ពុជាមិនបានសម្រេចគោលដៅឆ្នាំ២០២៥ ក៏ដោយ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ប្រធានាធិបតីមីយ៉ាន់ម៉ា ឯកឧត្តម មីន អោង ឡាំង អញ្ជើញមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ
2026/09/11 11:51:38 am        1
វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយក​ព្រឹត្តិការណ៍​កីឡាវាយកូន​ហ្គោល​លំដាប់​ពិភពលោកធំ​ៗចំនួនពីរ ២សប្តាហ៍ជាប់គ្នាមកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយ​ប្រាក់​រង្វាន់​សរុប ១.៤៥ លានដុល្លារអាមេរិក
2026/09/11 11:32:33 am        1
៨ខែឆ្នាំនេះ​ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរមានទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ
2026/09/11 10:58:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីមីយ៉ាន់ម៉ា ឯកឧត្តម មីន អោង ឡាំង អញ្ជើញមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ

2026/09/11 11:51:38 am
​វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយក​ព្រឹត្តិការណ៍​កីឡាវាយកូន​ហ្គោល​លំដាប់​ពិភពលោកធំ​ៗចំនួនពីរ ២សប្តាហ៍ជាប់គ្នាមកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយ​ប្រាក់​រង្វាន់​សរុប ១.៤៥ លានដុល្លារអាមេរិក
2026/09/11 11:32:33 am
​បេសកជនUN៖ ប្រទេសយេម៉ែន ប្រឈមហានិភ័យខ្ពស់នៃសង្គ្រាមទ្រង់ទ្រាយធំចាប់តាំងពីបទឈប់បាញ់ឆ្នាំ២០២២
2026/09/11 11:29:48 am
​អ៊ីស្រាអែល ចាប់ខ្លួនពលរដ្ឋប៉ាឡេស្ទីន១០០នាក់ ក្នុងពេលមួយសប្តាហ៍ ខណៈការសម្លាប់រង្គាលជនស៊ីវិលនៅ West Bank នៅបន្ត
2026/09/11 11:28:36 am
​លោក Carney៖ កាណាដា ព្រមព្រៀងលើកញ្ចប់ជំនួយការពារដែនអាកាស៣៥០លានដុល្លារកាណាដាសម្រាប់អ៊ុយក្រែន
2026/09/11 11:26:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm