
អន្ដរជាតិ៖ យោធារុស្ស៊ីបាននិយាយថា ការងារដោះមីនកំពុងបន្តធ្វើនៅឆ្នេរសមុទ្រនៅក្បែរក្រុង Bilosaraiska Kosaតំបន់ Donetskភាគាងកើតប្រទេសអ៊ុយក្រែន។
ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) លោក Denis Pushilin បាននិយាយ ថា ការយកចេញសាកសពទាហានដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធ គឺដើម្បីគ្រប់គ្រងទីក្រុង ហើយបានបដិសេធនូវហានិភ័យដែលអាចកើតមាននៃការផ្ទុះឡើងជំងឺអាសន្នរោគ។
ដោយសួរអំពីការកាត់ទោសប្រហារជីវិតដោយតុលាការសាធារណរដ្ឋប្រជាមានិត Donetsk ចំពោះជនបរទេសដែលបានចូលរួមប្រយុទ្ធជាមួយទាហានអ៊ុយក្រែន លោក Pushilin បាននិយាយថា លោកមិនឃើញមានលក្ខខណ្ឌចាំបាច់ណាមួយក្នុងពេលនេះ ដើម្បីលើកលែងទោសឲ្យពួកគេនោះទេ៕