អនាគត​មិន​ច្បាស់លាស់​របស់​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ក្នុង​ឆាក​ប្រយុទ្ធ​ដ៏​ក្ដៅ​គគុក​ដណ្ដើម​តំបន់ Donbas

2022/06/14 05:18:39 pm        1.4 K

​អ៊ុយក្រែន៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកងកម្លាំង​រុស្ស៊ី​កាន់តែ​វាយ​សន្ធាប់​ខ្លាំង​លើ​តំបន់ Donbas របស់​ប្រទេស​អ៊ុយ​ក្រែ​នដោយមាន​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ ​និង​វាយឆ្មក់​តាម​អាកាស​ឥត​ឈប់ឈរ ត្បិត​ថា​រុល​ទៅ​មុខ​មិនសូវ​រលូន តែ​មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ក្នុង​ការ​ដណ្ដើមយក​តំបន់​ឧស្សាហកម្ម​ដ៏​សំខាន់​ របស់​ប្រទេសជិតខាង​មួយ​នេះ​។

​ស្រប​ពេល​ជម្លោះ​បាន​អូស​បន្លាយ​ចូល​ដល់​ខែ​ទី​៤ យុទ្ធនា​ការដែល​កំពុង​ជាប់​គាំង​យ៉ាង​ខ្លាំង​របស់​ខ្លួន អាច​បញ្ជាក់​ពី​ទិសដៅ​នៃ​សង្គ្រាម​ពេញបន្ទុក​។​ ប្រសិនបើ​កងកម្លាំង​រុស្ស៊ី​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដណ្ដើម​តំបន់ ​Donbas នោះ​មានន័យថា អ៊ុយ​ក្រែ​ន​មិន​ត្រឹមតែ​បាត់បង់​ទឹក​ដី​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បាត់បង់​សមត្ថភាព​កងកម្លាំង​យោធា​របស់​ខ្លួន​ទៀត​ផង ដែល​ជា​ការ​បើក​ផ្លូវ​សម្រាប់​ក្រុង Moscow ដណ្ដើម​កាន់កាប់​ទឹកដី​កាន់​តែ​ច្រើន​ថែមទៀត និង​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី Kyiv ​ជាថ្មី​។​ ការ​បរាជ័យ​របស់​រុស្ស៊ី​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នេះ ​អាច​ហុច​ឱកាស​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​មាន​ពេល​វាយបក និង​អាច​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ខាង​នយោបាយ​សម្រាប់​វិមាន​ក្រឹម​ឡាំង​។

​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Mykhailo Podolyak បាន​ប្រាប់​សារព័ត៌មាន BBC ថា កង​កម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​បាត់បង់​ជីវិត​ចន្លោះ​ពី ១០០​ ទៅ ២០០​នាក់​ក្នុង​មួយថ្ងៃ​នៅ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី។​ កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​តំបន់​ឆ្នេរ​សមុទ្រ​អា​ស៊ូ​វ ​(Azov) ទាំងស្រុង​រួម​ទាំង​កំពង់ផែ​យុទ្ធសាស្ត្រ Mariupol, តំបន់ Kherson ទាំងមូលដែល​ជា​ផ្លូវ​ដ៏​សំខាន់​ចូល​ទៅ​កាន់​តំបន់ Crimea និង​ជា​ច្រក​ដ៏​ធំ​នៃ​តំបន់ Zaporizhia ដែល​អាច​សម្រួល​ដល់​ការ​វាយ​រុញ​ទៅ​មុខ​កាន់តែ​ជ្រៅ​ថែមទៀតចូល​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន។ ​មានការ​រំពឹង​ទុក​តិច​តួច​ណាស់​ថា​ លោក Putin នឹង​បញ្ឈប់​សង្គ្រាម​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm