ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើបណ្តាញសង្គម Facebook នៅមុននេះបន្តិថា សម្តេចមានការភ័ន្តច្រលំលើពេលវេលា ក្នុងការប្រកាសដោយផ្ទាល់មាត់ ពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងពេលជួបសំណេះសំណាលបិទវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ម្សិលម៉ិញ។
ខ្លឹមសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ម្សិលមុិញ ខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់អំពីពេលវេលា ដែលបង្កឱ្យមានការភ័ន្តច្រឡំ»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមដោយសង្កត់ធ្ងន់ថា ការដំឡើងបៀវត្សរ៍ និងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣៕

