Erling Haaland បង្ហាញខ្លួន​ផ្លូវការ​ជា​កីឡាករ​របស់ Manchester City

2022/06/14 06:19:03 pm        125

​បាល់ទាត់៖ ​Manchester City ជា​ជំរើស​ត្រឹមត្រូវ​បំផុត​ដើម្បី​មហិច្ឆតា​បាល់ទាត់ នេះ​ជា​សំដី​របស់​ខ្សែប្រយុទ្ធ​ណ័​រវេ​យ Erling Haaland ក្រោយ​បំពេញ​រួចរាល់​ក្នុងការ​ផ្ទេរ​ពី Borussia Dortmund តម្លៃ ៥១.២លាន​ផោន​មកកាន់ Manchester City​។

​​កីឡាករ​វ័យ ២១ឆ្នាំ​ដែល​បាន​ស៊ុត​បញ្ចូល​ទី​សរុប ៨៦គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៨៩ប្រកួត​ឱ្យ Dortmund នោះបាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​ដែល​នឹង​រក្សា​រូបគេ​នៅ​ទឹកដី Etihad ដល់​ឆ្នាំ២០២៧​។ ​​ការមកដល់​របស់ Erling Haaland បានបញ្ចប់​ដំណើរ​ស្វែងរក​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ Manchester City តាំងពី​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Sergio Aguero កាលពី​ឆ្នាំ២០២១ ទៅកាន់ Barcelona​។​ ​​ក្លិប​នៅ La Liga រួមមាន Real Madrid និង Barcelona សុទ្ធតែ​តាម​ប្រ​មាញ់ Erling Haaland មុនពេល​សំរេច​ជ្រើសរើស​រួម​ដំណើរ​ជាមួយ​អ្នកចាត់ការ Pep Guardiola នៅ Manchester City​។​

​​រំលឹកថា Erling Haaland បានបង្ហាញ​ខ្លួន​ឱ្យ​ក្លិប​ដើម Molde នៅ​ប្រទេស​ណ័​រវេ​យ Red Bull Salzburg នៅ​អូទ្រីស និង Dortmund នៅ​អាល្លឺម៉ង់​សរុប ១២១ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​សរុប ៩២គ្រាប់​។ ​​Haaland ក៏បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​បាន ២០គ្រាប់​នៅ​ក្របខណ្ឌ UEFA Champions League ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        314
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        391

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm