បាល់ទាត់៖ ខ្សែបម្រើហូឡង់ Ryan Gravenberch បានចុះហត្ថលេខាផ្ទេរមកកាន់ Bayern Munich ហើយក្នុងកិច្ចសន្យា ៥ឆ្នាំផ្ទេរពីក្លិបជើងឯកហូឡង់ Ajax Amsterdam។
Bayern Munich បានចំណាយលុយប្រមាណ ១៨លានអឺរ៉ូ និងអាចកើនដល់ ២៤លានអឺរ៉ូដើម្បីនាំយកខ្សែបម្រើវ័យ ២០ឆ្នាំរូបនេះ។ Ryan Gravenberch គឺជាសមាជិកសំខាន់របស់ Ajax ដែលឈ្នះពានលីគកំពូលហូឡង់ ៣លើក និងធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិ ១០លើក។ Ryan Gravenberch ក៏ធ្លាប់ត្រូវបានក្លិបធំៗមួយចំនួនទាក់ទងដែរ ជាពិសេសគឺ Manchester United ដែលដឹកនាំដោយអតីតអ្នកចាត់ការ Ajax, Erik ten Hag៕
អត្ថបទ៖នាង សុភាវុធ