មណ្ឌលគិរី៖ សត្វគោរបស់អ្នកភូមិចំនួន១២ក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងការដ្ឋានប្រមូលស្រល់របស់ក្រុមហ៊ុន ហ្វូជីសាន ដែលមានទីតាំង នៅឃុំ ដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ។
លោក អ៊ុ ណាគ្រី តំណាងរបស់ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា សត្វគោមួយហ្វូងនេះតែងតែមកក្នុងការដ្ឋានរាល់ថ្ងៃ វាជាគោរបស់អ្នកភូមិនៅជិតៗនេះ វាតែងមកជ្រកម្លប់ កន្លះម៉ោង វាស៊ីស្មៅវិញហើយ មិនដែលមានបញ្ហាអីទេ ទើបតែនៅព្រឹកថ្ងៃទី១៤ នេះម៉ោងប្រហែល៦ព្រឹក កម្មករបំរើការក្នុងការដ្ឋានប្រទះឃើញសត្វគោទាំងនោះងាប់ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច។
សត្វគោទាំង១២ក្បាល ដែលងាប់ត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា ពុលថ្នាំ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកមូលហេតុនៃការពុល។ នេះបើយោងតាមការបញ្ជាក់ពី លោក សូ សុវណ្ណ ស្នងការរង នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ៕