ទីភ្នាក់ងារ​ជំងឺឆ្លង​អឺរ៉ុប​មើល​ឃើញ​បញ្ហា​ករណី​ស្លាប់​ដោយសារ​ជំងឺ ​COVID-19 ​ខ្ពស់ ​ខណៈ​សាខា​វីរុស Omicron រាលដាល​ខ្លាំង​

2022/06/14 07:10:46 pm        612

​សហភាព​អឺរ៉ុប៖ ទីភ្នាក់ងារ​ទប់ស្កាត់​ជំងឺឆ្លង​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សាខា​វីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron ចំនួន ​២ គឺ BA.4 និង BA.5 កំពុង​ឆ្លង​រាលដាល​កាន់តែ​ឆាប់រហ័ស​ ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ពី​វីរុស​កូ​រ៉ូ​ណា​ផ្សេងទៀត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​អាច​បណ្ដាល​ឲ្យ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​ស្លាប់​មាន​ច្រើន​ថែមទៀត ខណៈ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំងនោះ​ក្លាយ​ជា​វីរុស​មាន​សមត្ថភាព​ឆ្លង​ខ្លាំង។

​មជ្ឈមណ្ឌល​ទប់ស្កាត់ ​និង​បង្ការ​ជំងឺឆ្លង​របស់​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ភាគច្រើន​នៅ​អឺរ៉ុប​ធ្លាប់​បាន​តាមដាន​អត្រា​ឆ្លង​ទាប​នៃ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំងនោះ ប៉ុន្តែ​ក្នុង​ប្រទេស​ជា​ច្រើន​ជាទី​ដែល​ករណី​ឆ្លង​ហក់​ឡើង​ដូចជា​នៅ​ព័រ​ទុយ​ហ្គា​ល់ ជាទី​ដែល​វីរុស BA.5 មាន​ប្រមាណ ៨៧%​ នៃ​ករណី​ឆ្លង​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា​មាន​ករណី​ឆ្លង​សរុប​កើន​ឡើង​។ ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​២ ត្រូវ​បាន​បន្ថែម​លើ​តារាង​វីរុស​នៃ​ការ​ឃ្លាំមើល​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ខែមីនា និង​ត្រូវ​បាន​ចាត់ទុកថា​ ជា​វីរុស​ប​ម្លែ​ង​ខ្លួន​គួរ​ឲ្យ​បារម្ភ​ពី​សំណាក់​មជ្ឈមណ្ឌល​ទប់ស្កាត់ ​និង​បង្ការ​ជំងឺឆ្លង​របស់​អឺរ៉ុប។

​មជ្ឈមណ្ឌល​ទប់ស្កាត់​ និង​បង្ការ​ជំងឺឆ្លង​របស់​អឺរ៉ុប​បាន​និយាយ​ថា សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី BA.4 និង​ BA.5 ទំនងជា​មិន​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​ប្រភេទ​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នោះទេ​។ ប៉ុន្តែ​ករណី​ឆ្លង​បាន​កើន​ឡើង​ពី​អត្រា​ឆ្លង​កាន់​តែ​ខ្ពស់​ ដែល​បណ្ដាល​ឲ្យ​មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​អ្នក​ស្លាប់​កើនឡើង​។ នៅ​ក្នុង​សហរដ្ឋអាមេរិក មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​អាមេរិក​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី BA.4 និង BA.5 ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​កើន​ឡើង​ជិត ​៥% និង ​៨%​ ជា​បន្តបន្ទាប់​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​គិត​ត្រឹម​ថ្ងៃ​ទី​៤ ​ខែ​មិថុនា​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm