កំពង់ធំ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៤ខែមិថុនានេះ បានដឹកនាំក្រុមការងារមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមណ្ឌលសុខភាពគ្រើល និងសាលាបឋមសិក្សាមិត្តភាពតាន បៀនស្ថិតនៅខេត្តកំពង់ធំ។





