រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកាដើម្បីទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិ

2022/06/14 08:40:46 pm        734

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា គោលនយោបាយលើការត្រៀមកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដើម្បីគាំពារសង្គមពីវិបត្តិសកលលោក រួមទាំងវិបត្តិចាស់ដោយសារកូវីដ-១៩ និងវិបត្តិសកលថ្មី បណ្តាលមកពីសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែន​ គឺជាការគិតគូរត្រូវត្រឹម និងគ្រប់​ជ្រុងជ្រោយ ដើម្បីធានាមិនឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិរយៈពេលខ្លី និងការដោះស្រាយ​រយៈពេល​វែងផងដែរ។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះថា ការ​គិតគូរ​ត្រៀម​កញ្ចប់​ថវិកា​របស់រាជរដ្ឋាភិបាលនេះ​ គឺជា​គោល​នយោបាយល្អ, នៅពេលមាន​វិបត្តិ​លេចឡើង​រាជរដ្ឋាភិបាល​អាច​បញ្ចេញ​កញ្ចប់​ថវិកា ដើម្បីយកមកដោះស្រាយនូវវិបត្តិ ទាំងវិបត្តិកូវីដ១៩។

ឯកឧត្តមបណ្ឌិត បន្តទៀតថា ​ចំណែករឿងថ្មីពីរផ្សេងទៀត គឺវិបត្តិស្បៀង ​និងប្រេងឥន្ធនៈ ដែលកើត​ចេញ​មកពីសង្រ្គាមរវាងរុស្ស៊ី ​និងអ៊ុយក្រែន ត្រូវត្រៀមអង្ករទុក ​សម្រាប់ដោះស្រាយនៅពេល​មាន​វិបត្តិស្បៀង ​ដោយសារការកើតឡើង​នៃការ​ប្រែប្រួល​អាកាសធាតុ ​និងការកង្វះស្បៀង​អាហារ​នៅ​លើសកលលោក។ ចំណែកប្រេងឥន្ធនៈ​ រាជរដ្ឋាភិបាលក៏ត្រូវទិញប្រេងទុក ​សម្រាប់ដោះស្រាយ​នៃវិបត្តិអគ្គិសនី ​និងវិស័យដឹកជញ្ជូនផងដែរ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ កាលពីថ្ងៃចន្ទកន្លងទៅ មាន​ប្រសាសន៍​លើកឡើងថា ​ទាក់ទង​និងវិបត្តិដែលកើតឡើងកន្លងមក ​រាជរដ្ឋាភិបាល ​បាន​អន្តរាគមន៍​ជំនួយសង្គម តាមរយៈកញ្ចប់​ថវិកា​របស់រាជរដ្ឋាភិបាល ​ដោយបាន​ចិញ្ចឹម​ប្រជាជន​ជិត ​៣លាននាក់ ដោយក្នុង​មួយខែៗ ជិត ៤០ លានដុល្លារ ​ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល ​បាននិងកំពុង ​គិតគូរបន្ថែមទៀត ក្នុងការ​ដោះស្រាយវិបត្តិជំងឺកូវីដ ១៩ អតិផរណា ។

សូម​បញ្ជាក់ថា រាជរដ្ឋាភិបាល​ បាន​ប្រើប្រាស់​ថវិកា​បម្រុងទុករបស់រដ្ឋ ដោះស្រាយលើការទិញ​វ៉ាក់សាំង​កូវីដ១៩​ ផ្តល់ថវិកា​ដល់ប្រជាពលរដ្ឋក្រីក្រ​ និង​កម្មករ​កម្មការិនី​ក្នុង​វិស័យកាត់ដេរ និង​វិស័យទេសចរណ៍ក្នុងអំឡុងវិបត្តិកូវីដ ១៩​ និងបានដាក់ចេញក្របខណ្ឌយុទ្ធសាស្រ្ត ​និងកម្មវិធីស្តារ និង​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm