អ៊ុយក្រែន៖ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់នៅក្នុងជួរកងកម្លាំងផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែនបានអះអាងកាលពីថ្ងៃចន្ទថា ទីក្រុង Sievierodonetsk បច្ចុប្បន្ននេះត្រូវបានវាយបែក ហើយក្រុមយុទ្ធជនអ៊ុយក្រែនគ្មានជម្រើសក្រៅពីការចុះចាញ់នោះទេ។

លោក Eduard Basurin អនុប្រធានកងជីវពលប្រជាជននៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បាននិយាយថា ទីក្រុង Sievierodonetsk ពិតជាត្រូវបានរារាំង បន្ទាប់ពីពួកគេបានបំផ្ទុះស្ពានចុងក្រោយដែលតភ្ជាប់ជាមួយទីក្រុង Lysychansk កាលពីម្សិលមិញ ដូច្នេះអង្គភាពយោធាអ៊ុយក្រែនដែលឈរជើងនៅទីនោះ ហើយនៅតែនៅទីនោះជារៀងរហូត។ មនុស្សជាង 10,000នាក់នៅតែស្ថិតនៅក្នុងទីក្រុង Sievierodonetsk ដែលជាចំណុចផ្តោតសំខាន់នៃការប្រយុទ្ធគ្នានៅក្នុងតំបន់ Donbas ជាតំបន់ឧស្សាហកម្មនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
លោក Basurin បានអះអាងថា កងទ័ពអ៊ុយក្រែនបានបង្កើនការវាយប្រហារលើកណ្តាលទីក្រុង Donetsk ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិត Donetsk បន្ទាប់ពីបណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន