កាកបាទក្រហមប្រគល់ថវិកាចំនួន១លានដុល្លារដល់មន្ទីរពេទ្យគន្ឋបុប្ផា

2022/06/14 10:45:00 pm        408

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនានេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់វិភាគទានប្រចាំឆ្នាំ នូវថវិកាចំនួន១លានដុល្លារអាមេរិក ទៅមន្ទីរពេទ្យគន្ឋបុប្ផា តាមរយៈមូលនីធិគន្ឋបុប្ផាកម្ពុជា នៅអគារទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានប្រគល់វិភាគទានប្រចាំឆ្នាំ១លានដុល្លារជូនឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ជំនួបនេះក៏បានពិភាក្សាអំពីវឌ្ឍនភាពការងារ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, មន្ទីរពេទ្យគន្ធបុប្ផា និងការងារសំខាន់ៗ របស់កាកបាទក្រហមកម្ពុជាផងដែរ។

លោកជំទាវអគ្គលេខាធិការ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ប្រតិភូនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនិងជានាយកប្រតិបត្តិនៃមូលនិធិ, តំណាងពីមន្ទីរពេទ្យគន្ធបុប្ផា, ព្រមទាំងតំណាងមូលនិធិគន្ធបុប្ផាស្វីសផងដែរ។ ជាមួយគ្នានោះលោកជំទាវអគ្គអគ្គលេខាធិការ ក៏បានពាំនាំនូវក្តីនឹករលឹក និងការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានដល់កុមារទាំងអស់ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា សូមឱ្យបានឆាប់ជាសះស្បើយពីជំងឺ។

ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវ បានជម្រាបជូនអំពីសកម្មភាពកៀរគរ និងទទួលថវិកាសប្បុរស និងការអនុវត្តសកម្មភាពសប្បុរសធម៌ របស់កាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដូចជាការចុះជួយដល់បណ្តាប្រជាជនរងគ្រោះ និងមានការលំបាកផ្នែកជីវភាព ជាពិសេសក្នុងពេលដែលជំងឺកូវីដ-១៩បានរាតត្បាតកន្លងមក ក៏ដូចជាសកម្មភាពសំខាន់ៗផ្សេងៗទៀត រួមមានការចុះជួយដល់បណ្តាប្រជាជនរងគ្រោះ ដោយទឹកជំនន់នាពេលកន្លងមក និងប្រជាជនដែលរងគ្រោះដោយកត្តាផ្សេងៗ និងមានការលំបាកផ្នែកជីវភាពជាដើម។ បន្ថែមលើសពីនេះទៀតក៏មានសកម្មភាពមនុស្សធម៌សំខាន់ៗជាច្រើន ដែលកាកបាទក្រហមកម្ពុជាបាននិងកំពុងអនុវត្ត ការបន្តជួយឧបត្ថម្ភថវិកាប្រចាំឆ្នាំជូន មូលនីធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ក៏នៅតែជាសកម្មភាព អាទិភាពសំខាន់មួយ របស់កាកបាទក្រហមកម្ពុជាផងដែរ។

លោកជំទាវឱ្យដឹងថាគិតចាប់ពីឆ្នាំ២០១២មក កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាជូនមន្ទីរពេទ្យគន្ឋបុប្ផាចំនួន១១លើកហើយ បូករួមទាំងតាមរយៈមូលធិនិគន្ធបុប្ផាកម្ពុជាចំនួន៥លើក គិតចាប់ពីថ្ងៃនៃការបង្កើតមូលធិនិគន្ធបុប្ផាកម្ពុជា នៅឆ្នាំ២០១៨មក គឺក្នុងគោលដៅជួយសង្គ្រោះកុមារនៅកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។

ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម រស់ សីលវ៉ា បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន និងគិតគូរដល់សុខទុក្ខប្រជាជន ជាពិសេសក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទោះបីជាមានភារកិច្ចនិងកាតព្វកិច្ចដ៏មមាញឹក ក្នុងការដឹកនាំប្រទេសយ៉ាងណាក៏ដោយ ក៏លោកទាំងទ្វេនៅតែបន្ត ផ្តោតការយកចិត្តទុកខ្ពស់ លើកុមារនៅកម្ពុជា ជាប្រចាំ។ ក្នុងឱកាសនោះឯកឧត្តមក៏បានជម្រាបជូន លោកជំទាវ ពុំ ចន្ទីនី អំពីវឌ្ឍនភាពការងារ របស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ទាំងក្នុងទិដ្ឋភាពប្រតិបត្តិការ និងទិដ្ឋភាពហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងការកៀរគរមូលនិធិ ដែលបានរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការថយចុះ នៃទំហំថវិកាបរិច្ចាគពីសំណាក់សប្បុរសជននានា។

ឯកឧត្តម រស់ សីលវ៉ា បានសម្តែងនូវការកោតសរសើរ និងសេចក្តីគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យ កាកបាទក្រហមកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង និងបានក្លាយជាស្ថាប័នមនុស្សធម៌ដ៏រឹងមាំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ពុំ ចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រស់ សីលវ៉ា និងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងកៀរគរមូលនិធិ ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះកុមារនៅកម្ពុជា។ លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី, និងបុគ្គលិក របស់មូលនិធិគន្ធបុប្ផាកម្ពុជា, ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ ដែលបាននិងកំពុងបំពេញបេសកកម្មពិនិត្យ និងព្យាបាលកុមារនៅកម្ពុជាយ៉ាងសស្រាក់សស្រាំ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់៕ អត្ថបទ ៖ សំ​ ងីម




អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm