ក្រសួងទេសចរណ៍ ផ្តល់ពានបរិស្ថានគ្មានផ្សែងបារី ជូនម្ចាស់អាជីវកម្មចំនួន ៥៦នាក់នៅកោះកុង

2022/06/14 11:55:58 pm        704

កោះកុង៖ ក្រសួងទេសចរណ៍ បានផ្តល់ពាន និងប័ណ្ណសរសើរជូនដល់ម្ចាស់អាជីវកម្មសេវាកម្ម​ទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន៥៦នាក់ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីវិស័យបរិស្ថានគ្មានផ្សែងបារីដំណាក់កាល ជំងឺកូវីដ១៩ កន្លងទៅ។

បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ មិនត្រឹមតែចូលរួមលើកកម្ពស់​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ ​និងទេសចរប៉ុណ្ណោះទេ ថែមទាំងចូលរួមកាត់បន្ថយឱកាសនៃការឆ្លងរីករាលដាល​នៃជំងឺកូវីដ-១៩ តាមរយៈការយកដៃមិនស្អាតទៅប៉ះមាត់នៅពេលជក់បារី និងការខូចខាត​សួត​ដោយសារផ្សែងបារី។

បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងធានាបានថា កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតងផងដែរ។

នេះជាការលើកឡើងរបស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍​ក្នុង​បើក​សិក្ខាសាលា និងពិធីចែកពាន បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម ហោ សារុន គូសបញ្ជាក់ទៀតថា ការផ្តល់ពាន និងប័ណ្ណសរសើរដល់ម្ចាស់អាជីវកម្ម ៥៦​កន្លែង​លើសេវាកម្មទេសចរណ៍ ​ភោគជនីយដ្ឋាន និងអាហារដ្ឋាននេះក្នុងន័យកិច្ចសហការ​អនុវត្តរបស់​អ្នកពាក់ព័ន្ធ​បានល្អពីទប់ស្កាត់ការជក់បារីតាមតំបន់ទេសចរណ៍ដែលត្រូវហាមប្រាម។

គួរជម្រាបថា ​ផលប៉ះពាល់​ និងគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់​ផលិតផលថ្នាំជក់ មាន​ទំហំធំធេង​ចំពោះសុខភាពសាធារណៈ​ ក៏ដូចជាសង្គម ​និងសេដ្ឋកិច្ច ទើបមាន​ការ​គិតគូរ​យកចិត្តទុក​ដាក់ពីរាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាលដែលជាស្ថាប័នជំនាញ រហូតដល់មានច្បាប់​ស្តីពីការ​ត្រួត​ពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំនានា៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm