អាស៊ាន និងប្រទេសដៃគូ ជួបគ្នាពិភាក្សាលើបញ្ហាសំណល់ជាតិផ្ទុះក្នុងតំបន់

2022/06/15 12:05:32 am        679

ភ្នំពេញ៖ ប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូមួយចំនួនទៀត ​បានជួបពិភាក្សា និងធ្វើបទបង្ហាញដល់គ្នាលើការដោះស្រាយបញ្ហា នៃសំណល់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ នៅក្នុងតំបន់អាស៊ាន​ ដែលនឹងជួយនាំឲ្យសម្រេចបាននូវគោលដៅ ឆ្នាំ២០២៥ខាងមុខ ។

ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ សំណល់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមិថុនា ឆ្នាំ២០២២ រៀបចំ​ដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់វិស័យសកម្មភាពមីន (ARMAC) និងមជ្ឈមណ្ឌល​អន្តរជាតិ​ហ្សឺណែវ សម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) ព្រមទាំងមានការ​ឧបត្ថម្ភគាំទ្រ​ដោយ​រដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋាភិបាលប្រទេសស្វីស ។

លោក ព្រំ ស៊ុនប្រាសិត នាយកប្រតិបត្តិ ARMAC លើកឡើងថា លទ្ធផលនៃកិច្ចប្រជុំ នឹងជួយគាំទ្រ​ដល់គោលដៅរបស់អាស៊ានជារួម ដើម្បីក្លាយ​ទៅជាសហគមន៍​ដែលមានចីរភាព កសាង​នូវ​សន្តិភាព​ក្នុងតំបន់ ជាផែនការមេរបស់អាស៊ាន ។

ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើដល់អង្គសិក្ខាសាលាទាំងមូលរាល់កិច្ចពិភាក្សា ​និងការកំណត់​អត្តសញ្ញាណ​ហានិភ័យនានា ដែលនៅសេសសល់​ ត្រូវផ្តោតថា យើងកំពុងធ្វើការដើម្បីប្រជាជន​ និងជាបេសកកម្មមនុស្សធម៌ ដើម្បី​ធ្វើឲ្យមនុស្សគ្រប់រូបមាន​សុវត្ថិភាព ​និងអាចប្រើប្រាស់ដីដោយគ្មានការភ័យខ្លាច ។

ជាមួយនេះ ​ឯកឧត្តម ​បានរំលេចនូវប្រវត្តិរបស់ប្រទេសកម្ពុជា ​ដែលបានបញ្ចប់សង្រ្គាមទាំងស្រុង​នៅឆ្នាំ១៩៩៨​ ប្រជាជនកម្ពុជា​ទាំងអស់​ ទទួលបាននូវសុខសន្តិភាពពេញលេញ ប៉ុន្តែទោះបី​យ៉ាង​ណា​ប្រជាជនមួយចំនួន នៅតែបន្តរស់នៅក្នុងតំបន់ដ៏សែនគ្រោះថ្នាក់​ ក្នុងភាពភ័យខ្លាច និងធ្វើការ​នៅតំបន់ដែលមានការផលប៉ះពាល់ដោយគ្រាប់មីន​ និងសំណល់ជាតិផ្ទុះ ។

ឯកឧត្តម បានបន្តថា សកម្មភាពមីនមនុស្សធម៌ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមនៅកម្ពុជា​ ដោយធានាបាននូវដីមានសុវត្ថិភាព សម្រាប់​សកម្មភាពចិញ្ចឹម​ជីវិត​របស់​សហគមន៍មូលដ្ឋាន ​និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព​ ទន្ទឹមនឹងនោះ​ក៏កាត់បន្ថយ​ចំនួន​ជន​រងគ្រោះដោយសារមីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា រដ្ឋាភិបាលកម្ពុជា ​តាមរយៈអាជ្ញាធរមីន និងដៃគូ​សកម្មភាព​មីន ​បាននឹងកំពុងធ្វើការឥតឈប់ឈរ ដើម្បីសម្រេចបាននូវគោលដៅ​របស់ខ្លួនក្នុង​ឆ្នាំ២០២៥ និងលុបបំបាត់នូវហានិភ័យទាំង​អស់នោះ ដែល​ត្រូវគ្រប់គ្រង​ឲ្យបានតាមរបៀប​ដែល​អាចធ្វើ​ទៅបានក្នុងគោលដៅរួម ​ដើម្បីសុខសុវត្ថិភាព​របស់ប្រជាជនគ្រប់រូប និងឲ្យប្រជាជនអាច​រស់នៅ​ដោយគ្មានភាពភ័យខ្លាច ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm