ខ្មែរ ប៊ែវើរីជីស ផ្តល់វគ្គបណ្ដុះបណ្ដាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរដោយសុវត្ថិភាព ដល់បុគ្គលិកផ្នែកលក់២៨២នាក់ប្រចាំនៅគ្រប់ខេត្ត-ក្រុង

2022/06/15 12:12:27 am        672

ភ្នំពេញ ៖ ខ្មែរប៊ែវើរីជីស បានរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់បុគ្គលិកផ្នែកលក់ប្រចាំនៅគ្រប់ខេត្ត-ក្រុង លើប្រធានបទ «ច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរដោយសុវត្ថិភាព» ដែលចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោកឧត្តមសេនីយ៍ត្រី ថី វិសាល អគ្គស្នងការដ្ឋាននគរបាលជាតិ, ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

បុគ្គលិកផ្នែកលក់របស់ ខ្មែរ ប៊ែវើរីជីស ដែលធ្វើការជាប្រចាំនៅគ្រប់ខេត្ត-ក្រុងចំនួន ២៨២នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីសិក្សាបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរប្រកបដោយសុវត្ថិភាព ព្រោះបុគ្គលិកផ្នែកលក់ទាំងអស់ធ្វើការបើកបរលើដងផ្លូវជាញឹកញាប់និងរៀងរាល់ថ្ងៃ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មាន ប្រសាសន៍ថា៖ លើសពីការយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់បុគ្គលិក ខ្មែរ ប៊ែវើរីជីស តែងតែរកមធ្យោបាយនានា ដើម្បីធានាថា គ្រប់បុគ្គលិករបស់យើងទាំងអស់ទទួលបានសុខសុវត្ថិភាពនៅគ្រប់កាលៈទេសៈ ជាក់ស្តែកដូចជា ការរៀបចំវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះក្ដី។

គួរបញ្ជាក់ផងដែរថា ដើម្បីធានាសុវត្ថិភាពបុគ្គលិកនិងអ្នកធ្វើដំណើរផ្សេងទៀត ខ្មែរ ប៊ែវើរីជីស បានង្កើនប្រសិទ្ធភាពទៅលើ ច្បាប់ជួយសង្គ្រោះជីវិត Life Saving Rule តាមរយៈការប្រើប្រាស់កម្មវិធី Safety Culture App នៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឲ្យបុគ្គលិកទាំងអស់រាយការណ៍បានភ្លាមៗពីករណីសុវត្ថិភាពផ្សេងៗ៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm