មេបញ្ជាការ​កងទ័ពជើងគោក ទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​អនុព័ន្ធយោធា​បង់​ក្លា​ដែ​ស ទទួលបន្ទុក​កម្ពុជា​

2022/06/15 03:34:10 am        730

ភ្នំពេញ៖ ​នា​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានអនុញ្ញាត​ឱ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី Mohamad Masudur Rahman អនុព័ន្ធយោធា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស ទទួលបន្ទុក​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន ចូលជួប​សំណេះសំណាល​ណែនាំ​ខ្លួន និង​ពិភាក្សា​ការងារ​។​

​ក្នុងជំនួប​នេះ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​រំឭក​អំពី​ចំណងមិត្តភាព​យូរលង់​កម្ពុជា​-​បង់​ក្លា​ដែ​ស ចាប់តាំងពី​ឆ្នាំ​១៩៧៣ និង​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៩៣ ដែល​ពេលនោះ​បង់​ក្លា​ដែ​ស ក៏បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​មក​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ហើយ​រហូត​មកទល់ពេលនេះ ប្រទេស​ទាំងពីរ​នៅ​រក្សាបាន​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​វិស័យ​សក្តានុពល​សំខាន់ៗ​ជាច្រើន រួមមាន​ជាអាទិ៍ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការអភិវឌ្ឍ​ជនបទ​, វិស័យ​ទេសចរណ៍ និង​កសិកម្ម ជាដើម​។ ចំពោះ​វិស័យ​យោធា ថ្វីត្បិតតែ​កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​នេះ​នៅមានកម្រិត​តិចតួច ប៉ុន្តែ​ក្នុង​អនាគត​ខាងមុខ គឺ​អ្វីៗ​នឹងមាន​ភាពប្រសើរឡើង ដោយសារ​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ គ្រោង​នឹង​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ទ្វេភាគី ដើម្បី​ជាការ​បើក​ច្រក​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​។​

​ជាការ​ឆ្លើយតប លោក​អនុព័ន្ធយោធា​បង់​ក្លា​ដែ​ស បានបង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​ការបំពេញ​តួនាទី​ក្នុង​មុខតំណែង​ជា​អនុព័ន្ធយោធា ទទួលបន្ទុក​ប្រទេស​កម្ពុជា ដោយបាន​គូសបញ្ជាក់​អំពី​ការរំពឹងទុក​ខ្ពស់ និង​ការប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​សំដៅ​ធ្វើ​យ៉ាង​ជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​កម្ពុជា​-​បង់​ក្លា​ដែ​ស ឱ្យមាន​កម្រិត​ឈានឡើង ស្របតាម​សុ​ឆន្ទៈ និង​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​កងទ័ព​នៃ​ប្រទេស​បង់​ក្លា​ដែ​ស ដែល​បានផ្តល់​សារៈសំខាន់​ចំពោះ​ចំណងមិត្តភាព​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កងទ័ព​កម្ពុជា​។​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm