Adam Yates បន្ត​នាំ​មុខ​គេ​ក្រោយ​ដំណាក់កាល​ទី​៤ ប្រណាំង​កង់​កម្មវិធី Volta a Catalunya

2021/04/27 09:59:58 am        71

​ប្រណាំង​កង់៖ ​កីឡាករ​​អង់គ្លេស Adam Yates របស់​ក្រុម Ineos Grenadiers នៅតែ​បន្ត​នាំមុខគេ​ដដែល ​ក្រោយបញ្ចប់​ដំណាក់កាល​ទី៤ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Volta a Catalunya​ លើទឹក​ដី​អេ​ស្ប៉ា​ញ​។ ​​ដំណាក់កាល​ទី​៤ ដែល​មាន​ចម្ងាយ​ផ្លូវ ១៦៦.៦​គីឡូម៉ែត្រ​ឆ្លងកាត់​តំបន់​ភ្នំ​នោះ កីឡាករ​កូ​ឡុំ​ប៊ី Esteban Chaves របស់​ក្រុម Bike Exchange ​ជា​អ្នកឈ្នះ​ដោយ​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើ​ពេល ៤​ម៉ោង ២៩នាទី ៤៧វិនាទី​។

​​កីឡាករ​កាណាដា Michael Woods មកដល់​ទី​ចំណាត់ថ្នាក់​លេខ២ តាម​ពីក្រោយ ៧វិនាទី ខណៈ​កីឡាករ​អង់គ្លេស​មួយ​រូប​ទៀត Geraint Thomas លេខ៣ តាម​ពីក្រោយ ៧វិនាទី​ផង​ដែរ​។ ​យ៉ាងណាក្តី Adam Yates នៅតែ​រក្សា​ការ​នាំ​មុខ​ក្នុង​តារាង​រួម​ដដែល​ ក្រោយ​ធ្វើ​បាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុងដំណាក់​កាល​ទី​៤ នេះ​ដោយ​យឺត​ជាង​អ្នកឈ្នះ Esteban Chaves ៧​វិនាទី ពោល​គឺ Yates នាំ​មុខ​គេ​ដល់ ៤៥វិនាទី​ក្នុងតារាង​រួម​ពី​លើ​អ្នក​លេខ​២ កីឡាករ​អូស្ត្រាលី Richie Porte ដែល​ជា​មិត្ត​រួម​ក្រុម Ineos Grenadier ផងដែរ ខណៈ​លេខ៣ ជា​កីឡាករ​របស់​ក្រុម Ineos​ នេះដែរ Geraint Thomas​។​

​​ចំណែក​ឯ​ជើងឯក Tour de France ៤សម័យ Chris Froome ​នៅតែ​បន្តធ្វើ​មិនបាន​ល្អ​ដដែល​ក្នុង​ដំណាក់​កាល​ទី៤ នេះ និងជារួម​យឺត​ជាង​អ្នក​នាំមុខ​ជាង ៣០នាទី​ឯណោះ​។​ ​ដោយ​ឡែក​សំរាប់​ដំណាក់កាល​ទី៥ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ ២០១.១គីឡូម៉ែត្រ​​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm