បាល់ទាត់៖ ក្រុមជើងឯករង Euro 2020 អង់គ្លេសបានបន្តស្ថិតិអាក្រក់របស់ខ្លួននៅក្របខណ្ឌ UEFA Nations League បន្ទាប់ពីចាញ់ហុងគ្រីធ្ងន់ធ្ងរ ៤-០។

នេះជាបរាជ័យធ្ងន់បំផុតក្នុងទឹកដីខ្លួនឯងមិនធ្លាប់មានតាំងពីឆ្នាំ១៩២៨ នៅពេលចាញ់ស្កុតឡេន ៥-១ ហើយតាំងពីពេលនោះមក អង់គ្លេសមិនដែលចាញ់ក្នុងទឹកដីខ្លួនឯងធ្ងន់បែបនេះឡើយ។ បរាជ័យនេះដែរបានធ្វើឱ្យក្រុមរបស់លោក Gareth Southgate ធ្លាក់ដល់បាតតារាងនៃពូល A3 នៃក្របខណ្ឌ UEFA Nations League។ អង់គ្លេសកំពុងសម្រួចក្រុមរបស់ខ្លួនដើម្បីត្រៀមលក្ខណៈសំរាប់ World Cup 2022 ចុងឆ្នាំនេះ ស្របពេលហុងគ្រីឡើងឈរលើគេក្នុងពូលនៅពីលើអាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស ខុសពីការរំពឹងទុក។
នេះជាជ័យជំនះលើកទី២ សំរាប់ហុងគ្រីនៅលើទឹកដីអង់គ្លេស បន្ទាប់ពីធ្លាប់ឈ្នះអង់គ្លេសម្តងនៅកីឡដ្ឋាន Wembley កាលពីឆ្នាំ១៩៥៣ ក្នុងលទ្ធផល ៦-៣។ អង់គ្លេសស្ថិតក្នុងពូល A នៅ World Cup 2022 ជាមួយអ៊ីរ៉ង់ អាមេរិក និងវែល ខណៈដែលហុងគ្រីឆ្លងមិនផុតវគ្គជំរុះឡើយ៕
អត្ថបទ៖នាង សុភាវុធ