សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពង្រីកចំណេះដឹងលើផ្នែកបច្ចេកវិទ្យាជូនដល់និស្សិត

2022/06/15 06:56:37 pm        558

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ដៃគូរជាមួយវិស័យឯកជន ដើម្បីពង្រីកចំណេះដឹងលើផ្នែកបច្ចេកវិទ្យាជូនដល់និស្សិត ក្នុងការស្វែងយល់ និងការចាប់យកនូវប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍ ខណៈដែលពិភពលោក កំពុងចាប់យករបត់ថ្មីនេះ សម្រាប់ជា​សសរស្ដម្ភ​នៃ​ការ​ពន្លឿន​អភិវឌ្ឍន៍​ប្រទេសជាតិ។

លោកបណ្ឌិត អោ វិទូ ប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការចុះអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​និងក្រុមហ៊ុន វ៉ុនឌើរផាស តិចណូឡូជី (Worderpass technology) ​នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ នេះថា ជុំវិញ​ការសិក្សា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​បានចុះអនុស្សារណៈជាមួយក្រុមហ៊ុនដៃគូរជាច្រើន ជាក់ស្តែង​ការចាប់ដៃគូរជាមួយក្រុមហ៊ុន វ៉ុនឌើរផាស តិចណូឡូជី នៅពេលនេះ គឺមានសារៈសំខាន់​ណាស់ សម្រាប់ជួយធ្វើកាតឆ្លាតវៃមួយជូននិស្សិត ដើម្បីសម្គាល់ខ្លួនជានិស្សិត និងការប្រើប្រាស់​កាតនេះ ​សម្រាប់ការទិញទំនិញផ្សេងៗ ​នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនដែល​ជាដៃគូររបស់ វ៉ុនឌើរផាសផងដែរ ។

លោក បន្តឲ្យដឹងថា ក្រៅពីគោលការណ៍ខាងលើ អ្វីដែលជាសារៈសំខាន់ ការចុះអនុស្សារណៈនេះ គឺជាពង្រីកបន្ថែមលើផ្នែកបច្ចេកវិទ្យាជូនដល់និស្សិត​ តាមរយៈការចុះធ្វើកម្មសិក្សា ការទទួលបាន​អត្ថប្រយោជន៍​ការងារផ្សេងៗ។ ​ក្រៅពីនេះ​ ការចាប់ដៃគូរជាមួយ វ៉ុនឌើរផាស គឺជាកពង្រីក​ចំណេះដឹង​លើផ្នែកបច្ចេកវិទ្យា ជូនដល់សាស្រ្តាចារ្យក្នុងការ​ស្រាវជ្រាវ ​និង​សិក្សាបន្ថែម ខណៈដែល​វិស័យបច្ចេកវិទ្យា​ ត្រូវបានចាត់ទុកជា​សសរស្ដម្ភ​យ៉ាងសំខាន់​មិនអាចខ្វះបាន សម្រាប់ពន្លឿន​ការអភិវឌ្ឍប្រទេសនៅគ្រប់វិស័យ។

ចំណែកលោក ទុយ ច័ន្ទដារា នាយកប្រតិបត្តិក្រុមហ៊ុន វ៉ុនឌើរផាស តិចណូឡូជី លើកឡើងថា សម្រាប់សកម្មភាពការងារដែលក្រុមហ៊ុនកំពុងអនុវត្តនៅកម្ពុជា គឺជាផែនការស្របទៅ​នឹងទិសដៅ​របស់រាជរដ្ឋាភិបាល​ ក្នុងគោលបំណងលើកកម្ពស់វិស័យ​តិចណូឡូជី ដើម្បីជម្រុញពង្រីក​នៃការ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យា ​ស្របតាមបរិបឋនៃការរីកចម្រើន ដែលពិភពលោកកំពុង​ចាប់យករបត់​ថ្មីនេះ ​ដែលវាជាយានយ៉ាងសំខាន់ក្នុងការ​ទំនាក់ទំនង ​និងការការធ្វើអាជីវកម្មផ្សេងៗ។

ដោយឡែកសម្រាប់និស្សិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញ​ ជំហានដំបូង ក្រុមហ៊ុន​នឹង​ជួយ​រៀបចំកាតវៃឆ្លាតដល់និស្សិត​ សម្រាប់ការទិញចំណី​អាហារនៅក្នុងសាលារៀន និងចំណត​យានយន្ត​ជាដើម ក្នុងនោះក្រុមហ៊ុននឹងអនុវត្តតាមដំណាក់កាលជាបន្តបន្ទាប់ ​ដែលការអនុវត្តនេះ នឹងធ្វើឲ្យការប្រើប្រាស់តិចណូឡូជីនៅកម្ពុជា កាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

សូមបញ្ជាក់ថា ការពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងរវាង លោក ឈុន ហុក សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកស្រី ភូ លីនដា ​នាយិកាក្រុមហ៊ុន វ៉ុនឌើរផាស តិចណូឡូជី ដែលគម្រោងនេះនឹងអនុវត្តរយៈពេល ៥ឆ្នាំ ក្នុងនោះសម្រាប់ជំហានដំបូង គឺការរៀបចំធ្វើកាតវៃឆ្លាតជូននិស្សិត, ការចុះធ្វើកម្មវិធីសិក្សា និងជំហានបន្តបន្ទាប់ទៀត គឺការរៀបចំ​គម្រោងលើផ្នែកទេសចរណ៍ ​បង្ហាញអំពីព្រឹត្តិការណ៍ផ្សេងៗ លើសក្តានុពលវិស័យទេសចរណ៍​នៅ​ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm