កូ​ស្តា​រី​កា​យកឈ្នះ​នូ​វែ​ហ្ស៊ី​ឡង់​កក់​កៅអី World Cup បី​ព្រឹត្តិការណ៍​ជាប់​គ្នា

2022/06/15 07:13:10 pm        196

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​កូ​ស្តា​រី​កា បាន​ក្លាយជា​ក្រុម​ចុងក្រោយ​គេ​បង្អស់​ដែល​កក់​កៅអី World Cup 2022 ប្រទេស​កាតា​បន្ទាប់ពី​យ​ក​ឈ្នះ​នូ​វែ​ហ្ស៊ី​ឡង់ ១-០ ក្នុង​វគ្គ Play-Off អន្តរទ្វីប​រវាង​អាមេរិក​កណ្តាល និង​អូ​សេ​អា​នី​។

​​ក្រុម​កូ​ស្តា​រី​កា​រកបាន​គ្រាប់​ជ័យជំនះ​តាំងពី​នាទី​ទី៣ ដោយ​អតីត​ខ្សែប្រយុទ្ធ Arsenal, Joel Campbell មុនពេល​ដែល​នូ​វែ​ហ្ស៊ី​ឡង់​សល់​គ្នា​តែ ១០នាក់​ពោលគឺ​នាទី​ទី៦៩ កីឡាករ​បម្រុង Kosta Barbarouses ទទួលបាន​កាត​ក្រហម​ក្រោយ​កំហុស​លើ Francisco Calvo​។​ ​​ជ័យជំនះ​ធ្វើឱ្យ​កូ​ស្តា​រី​កា​ដែលមាន​ចំណាត់ថ្នាក់​លេខ ៣១ ពិភពលោកឡើងទៅ​ក្នុង​ពូ​ល E ដែល​នឹងត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំងៗ​រួមមាន​អាល្លឺម៉ង់ អេ​ស្ប៉ា​ញ និងជប៉ុន​។ ​​សូមបញ្ជាក់ថា កូ​ស្តា​រី​កា​នឹង​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​លើក​ទី៦ ហើយ​ជា​លើក​ទី ៣ផ្ទួនៗ​គ្នា​ផងដែរ​។

​​ស្ថិតិ​ល្អ​បំផុត​របស់​កូ​ស្តា​រី​កា​នៅ World Cup គឺ​កាលពី​ឆ្នាំ២០១៤ លើ​ទឹកដី​ប្រេ​ស៊ី​ល​ដែល​ពួកគេ​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ បន្ទាប់ពី​ឈរលើ​គេ​ក្នុង​ពូ​ល​ពីលើ​ក្រុម​ខ្លាំងៗ​រួមមានអ៊ុយ​រូ​ហ្កា​យ អ៊ីតាលី និង​អង់គ្លេស មុនពេល​យកឈ្នះ​ក្រិ​កនៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី និង​ចាញ់​ហូ​ឡង់​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ដោយ​បាល់ ១១ម៉ែត្រ​ដូចគ្នា​។ ​​ចំណែក​នូ​វែ​ហ្ស៊ី​ឡង់​នឹង​បន្ត​អវត្តមាន​ពី World Cup ថែម​បួន​ឆ្នាំ​ទៀត​បន្ទាប់​បង្ហាញខ្លួន​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ២០១០ នៅ​ទឹកដី​អាហ្វ្រិក​ខាងត្បូង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        310
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        385

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm