WHO៖ លោក Tedros Ghebreyesus និយាយថា អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយដៃគូ និងអ្នកជំនាញដើម្បីបង្កើតឈ្មោះថ្មីនៃវីរុសជំងឺអុតស្វា។

ស្ថាប័នអន្តរជាតិមួយនេះក៏កំពុងពិចារណាផងដែរ អំពីការបង្កើតការប្រកាសអាសន្នជំងឺអុតស្វាដល់កម្រិតខ្ពស់បំផុតដែលអាចកើតមាន។ អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយដៃគូ និងអ្នកជំនាញនៅជុំវិញពិភពលោកលើការផ្លាស់ប្តូរឈ្មោះជំងឺអុតស្វា ប្រភពរបស់វា និងជំងឺដែលវាអាចបង្កឡើង។ លោក Ghebreyesus និយាយថា យើងនឹងប្រកាសឈ្មោះថ្មីនៃជំងឺនេះក្នុងពេលឆាប់ៗនេះ៕
អត្ថបទ៖ ប៊ុនថន