កម្ពុជានឹងដាក់អនុវត្តកម្មវិធីជំនួយសង្គមជាលក្ខណៈអចិន្រ្តៃយ៍នៅឆ្នាំ២០២៣

2022/06/15 07:59:36 pm        644

ភ្នំពេញ៖ រាជរដ្ឋាភិបាលលកម្ពុជា នឹងដាក់ឱ្យដំណើរការអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀត ក្នុងឆ្នាំ ២០២៣។ កម្មវីធិជំនួយសង្គមថ្មីនេះ គឺកម្មវិធីកញ្ចប់គ្រួសារ ដែលច្របាច់បញ្ចូល​នូវកម្មវិធីជំនួយ​សង្គមទាំងអស់ចូលគ្នា ​ហើយកម្មវិធីនេះជា កម្មវិធីអចិន្ត្រៃយ៍ដែលនឹងបើកផ្តល់សាច់ប្រាក់​ជូន​ក្រុមគោល​ដៅរៀងរាល់ខែ។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម មានប្រសាសន៍ថា កម្មវិធីកញ្ចប់គ្រួសារ ​ជាកម្មវិធីជំនួយសង្គមថ្មីមួយ ដែលរាជរដ្ឋាភិបាលគ្រោងដាក់អនុវត្តក្នុងឆ្នាំ​ ២០២៣ ខាងមុខ។

បច្ចុប្បន្នក្រុមការងារបច្ចេកទេស​ បាននិងកំពុងរៀបចំក្នុងការត្រៀម ​អនុក្រឹត្យ ជា​ឯកសារចុងក្រោយ ដោយរង់ចាំ​ការឯកភាព ​និងឈានទៅប្រកាសគោលការណ៍​ដើម្បីអនុវត្ត។

ឯកឧត្តម បន្តថា កម្មវិធីជំនួយសង្គមថ្មីនេះ​ គឺជាការច្របាច់រួមគ្នានូវ ​កម្មវិធីជំនួយសង្គមទាំងអស់ ដោយក្រុមគោលដៅទទួលអត្ថប្រយោជន៍ រួមមាន ​ស្រ្តីមានផ្ទៃពោះ ​និងកុមារអាយុក្រោម ២ឆ្នាំ​ដែលក្រីក្រ ​ជនមានពិការភាពក្រីក្រ​ គ្រួសារផ្ទុកមេរោគអេដស៍ និងសិស្សក្រីក្រផងដែរ។

តាមផែនការ ទំហំថវិកាសម្រាប់ការអនុវត្តកម្មវិធីនេះ ឯកឧត្តម ​លើកឡើងថា​ ក្រុមការងារ កំពុង​ធ្វើការសិក្សាបន្ថែម។ចំពោះចំនួនថវិកា ​ដែលគ្រួសារ​ទទួលបាន គឺមានភាពខុសគ្នាទៅ​តាមចំនួន​សមាជិកក្នុងគ្រសារនីមួយៗ។ ជាក់ស្ដែងគ្រួសារដែលមានសមាជិកស្ថិតក្នុងក្រុមទទួលផល ចន្លោះបីទៅបួននាក់ ​គឺអាចទទួលបានថវិកាយ៉ាងតិច ​២០ម៉ឺនរៀលក្នុងមួយខែ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​ បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​ងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ ​កម្មវិធីនេះ​ ជាកម្មវិធីមិនអចិន្រ្តៃយ៍ ដែលអាច​នឹង​បញ្ចប់ក្នុងឆ្នាំ ២០២៣ ​ខាងមុខ។

កម្មវិធីនេះ ចាប់តាំងការអនុវត្ត កាលពីខែ មិថុនា ​ឆ្នាំ២០២០ រហូតមកដល់ ​ខែឧសភា ឆ្នាំ ២០២២ គឺរាជ​រដ្ឋាភិបាលកម្ពុជា​ ចំណាយថវិកាអស់ជាង ៦៨៣ លានដុល្លារ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm