កម្ពុជា រំពឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

2022/06/15 09:45:29 pm        685

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា​កំពុងអនុវត្ត​គម្រោង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ជាមួយកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ហើយតាម​រយៈការបង្កើតផ្សារ​ខេមបូត្រេដ កាលពីពេលកន្លងទៅ ដែលជាផ្សារពាណិជ្ជកម្មតាម​ប្រព័ន្ធ​​អេឡិចត្រូនិក កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យម នឹងទទួលបាន​អត្ថប្រយោជន៍​ដ៏ច្រើនពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។

ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ ​បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានឱ្យដឹងថា នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកម្មវិធីពិភាក្សា ស្ដីពីកម្មវិធី​ពង្រឹង​ក្របខ័ណ្ឌសមាហរណកម្ម ​ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៅអង្គការពាណិជ្ជកម្មពិភពលោក ​ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានចាត់ទុកកម្មវិធីពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម ជាដៃគូដ៏សំខាន់មួយដែលផ្តល់ជំនួយ​បច្ចេកទេសសម្រាប់​កសាង​សមត្ថភាព ​និងការអភិវឌ្ឍសមត្ថភាពផលិត។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះគោលការណ៍​នៃភាពជាដៃគូ ​និងភាពជាម្ចាស់ការនៃប្រទេស​ទទួល​ជំនួយរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្មថា ជាកត្តាសំខាន់ក្នុងការអនុវត្តជំនួយ​បច្ចេកទេសទាំងនេះ​ ដែលបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់គ្រប់វិស័យ​គោលដៅទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តម បានរំលេចពីលទ្ធផលវិជ្ជមាននៃជំនួយរបស់កម្មវិធី​ពង្រឹងក្របខ័ណ្ឌ​សមាហរណកម្ម ក្នុងការអភិវឌ្ឍសមត្ថភាពប្រកបដោយផលិតភាព​ក្នុងវិស័យស្រូវអង្ករ ដំឡូងមី សូត្រ ​ជលផលសមុទ្រ ​និងការបង្កើតវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

សូមបញ្ជាក់ថា​ តាមរយៈកិច្ចសហការជាមួយកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ប្រទេសកម្ពុជា​អាច​គៀងគរជំនួយបន្ថែមពីអង្គការអន្តរជាតិផ្សេងៗ ដូចជា ITC, IFC, UNDP, UNIDO, UNCTAD, Swisscontact និងវិស័យឯកជន ​យកមកប្រើប្រាស់សម្រាប់បង្កើនការនាំចេញ ​បង្កើតការងារ ជា​ពិសេស​សម្រាប់​សហគ្រាសធុនតូច​ និងមធ្យម ស្រ្តី ​យុវជន ​និងការលើកកម្ពស់បរិស្ថានក្នុង​ការធ្វើពាណិជ្ជកម្ម ​និងការវិនិយោគ៕ អត្ថបទ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm