ភ្លៀងធ្លាក់ខ្លាំងដើមឆ្នាំនេះ ធ្វើឱ្យប៉ះពាល់ខេត្តមួយចំនួន និងខូចខាតស្រូវជាង ៣ ៥០០ហិកតា

2022/06/15 09:52:12 pm        706

ភ្នំពេញ៖ ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២២នេះ បានធ្វើឲ្យប៉ះពាល់ដល់ខេត្តមួយចំនួន និងបណ្ដាលឲ្យស្រូវរបស់កសិករចំនួនជាង ៣ ៥០០ហិកតា រងការខូចខាត និងលិចលង់ផ្ទះរបស់ពលរដ្ឋមួយចំនួនផងដែរ ។

នៅក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ភ្លៀងកក់ខែក្នុងរដូវប្រាំង បានបន្តធ្លាក់រាយប៉ាយ ចាប់ពីដើមខែមេសា តាមបណ្តាខេត្តជាច្រើន ក្នុង​បរិមាណតិចច្រើនដោយកន្លែង ហើយខេត្តមួយចំនួនមានភ្លៀងធ្លាក់ ​ក្នុងបរិមាណពី៧០ ទៅ១០០មីលីម៉ែត្រ ។

របាយការណ៍ បានបន្តថា បញ្ហានេះ បានធ្វើឲ្យខេត្តមួយចំនួនរងផលប៉ះពាល់ខ្លាំង ក្នុននោះមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្តរតនគិរីជាដើម ខណៈនៅខេត្តបន្ទាយមានជ័យ ទឹកភ្លៀងធ្វើឲ្យលិចស្រូវចំនួនជាង ៤ ៦០០ហិកតា រងការខូចខាតចំនួនជាង ២ ៥០០ហិកតា​ ដោយឡែកខេត្តត្បូងឃ្មុំ ប៉ះពាល់ស្រូវជាង ១ ៣០០ហិកតា និងខូចខាតជាង ១ ១០០ហិកតា ។

ប្រភពបន្ថែមថា បញ្ហាទឹកភ្លៀងធ្លាក់ខ្លាំងនេះ បានធ្វើឲ្យបាក់ដាច់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុន​ចំការចេកហ័ងអាញ់ ក្នុងឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឱ្យលិចផ្ទះកម្មករ ៧ល្វែង ស្មើនឹង១៥០បន្ទប់ និងតូបលក់ទំនិញ២ បាក់ដាច់ស្ពានឈើ ១កន្លែង និង​ជម្លៀស​កម្មករ​ទៅទីទួល​សុវត្តិភាព​ចំនួន ១៧៦គ្រួសារ ស្មើ៥៧០នាក់ ។

បើតាមរបាយកាណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានឲ្យដឹងថា ស្ថានភាព​ទឹក​ភ្លៀងធ្លាក់ច្រើននៅដើមរដូវវស្សា (ពាក់កណ្តាលខែមេសា ដល់ឧសភា) បង្កការលំបាក​ដល់​ការបង្ក​បង្កើនផល ជាពិសេសដំណាំស្រូវ​នៅតំបន់វាលទំនាប​ ប៉ុន្តែក្នុងខែមិថុនានេះ ស្ថានភាព​ទឹកភ្លៀង​បានធ្លាក់តិចតួច ​ជាឱកាស​ឲ្យ​កសិករគ្រប់តំបន់​ខិត​ខំដាំដុះស្រូវ​ និងដំណាំផ្សេងៗបាន​យ៉ាង​ល្អប្រសើរ ។

ក្រសួងធនធានទឹក និងឧតុនិយម ​កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២​ បានឲ្យដឹងថា កម្ពុជា​បន្ត​ទទួល​ឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ​ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ ​និងវៀតណាម​ ជាមួយនឹងខ្យល់​មូសុង​និរតី​បក់ក្នុង​ល្បឿនមធ្យម ​ដែលស្ថានភាពនេះ​នឹងធ្វើឲ្យកម្ពុជា​ ចាប់ពីថ្ងៃទី១៥ ដល់ទី២១ ខែមិថុនា ​មានភ្លៀងធ្លាក់ពីកម្រិតខ្សោយ​ ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm