ក្រសួងពាណិជ្ជកម្ម អង្គការ វ៉ាយប៉ូ សហការរៀបចំវេទិកាកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់នៅកម្ពុជា

2022/06/15 10:07:37 pm        505

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កម្ពុជា នឹងសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (វ៉ាយប៉ូ) (World Intellectual Property Organization - WIPO) ក្នុងការៀបចំវេទិកាកម្ម​សិទ្ធិបញ្ញា​កម្រិតខ្ពស់នៅកម្ពុជា ព្រមទាំងសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការ នឹងអញ្ជើញចូលរួមក្នុងវេទិកាដ៏សំខាន់នេះដែរ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការកម្ម​សិទ្ធិបញ្ញា​ពិភពលោក កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២កន្លងទៅ នៅប្រទេសស្វីស ឯកឧត្តមរដ្ឋមន្រ្តី បាន​ថ្លែង​អំណរគុណដល់អង្គការ វ៉ាយប៉ូ ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេសដល់​កម្ពុជា​​ក្នុងការកសាងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ដែលក្នុងនោះរួមមាន ការកសាងម៉ាកសម្គាល់​ភូមិសាស្ត្រទំនិញ ដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ក៏ដូចជាការបង្កើត​នូវម៉ាកសមូហភាពរួមមាន គុយទាវភ្នំពេញ អង្ករព្រះវិហារ ទឹកឃុំព្រៃមណ្ឌលគិរី និងម៉ាកដទៃទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូននូវវឌ្ឍនភាពថ្មី ដែលកម្ពុជាសម្រេចបានក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រជាតិកម្មសិទ្ធិបញ្ញា​ក្រោម​ការ​ឧបត្ថម្ភ​របស់អង្គការ វ៉ាយប៉ូ​ ក៏ដូចជាការចូលរួមក្នុង​ក្របខណ្ឌច្បាប់​កម្មសិទ្ធិបញ្ញាអន្តរជាតិ​ ជាពិសេសការផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញាទីក្រុងប៊ែន ស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ​បានបញ្ជាក់ពីជំហរកម្ពុជា​ក្នុងការពង្រឹងប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​ ឲ្យរឹតតែល្អប្រសើរបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ​ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ​ក្នុងនាមជាប្រធានអាស៊ាន ​កម្ពុជានឹងបន្តខិតខំ​ក​សាងសហគមន៍​អាស៊ានឱ្យប្រកបដោយសមធម៌ ​ភាពរឹងមាំ និងបរិយាបន្ន៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm