រាជរដ្ឋាភិបាល ប្រកាសបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករព្យួរការងារក្នុងវិស័យទេសចរណ៍

2022/06/15 10:23:23 pm        858

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍ លើកលែងតែសណ្ឋាគារក្នុងខេត្តសៀមរាប។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញនៅល្ងាច​ថ្ងៃទី១៤ មិថុនា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅ​តាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រង​ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យអាជីវកម្មក្នុង​វិស័យទេសចរណ៍ ដូចជា​សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយដ្ឋាន​ និង ​ភ្នាក់ងារទេសចរណ៍ ក្នុង​បណ្តារាជធានី ខេត្ត បានបើកដំណើរការជាបណ្តើរៗឡើងវិញ។

យោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រសួងការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​សូមជូនដំណឹងដល់ម្ចាស់​ ឬនាយកសហគ្រាស និងកម្មករ និយោជិតក្នុងវិស័យទេសចរណ៍​មេត្តាជ្រាបថា រដ្ឋាភិបាលបានសម្រេចបញ្ចប់​ការអនុវត្តវិធានការរាជរដ្ឋាភិបាល​ក្នុងការផ្តល់ប្រាក់​ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ ​សម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារ​ក្នុង​វិស័យទេសចរណ៍ គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២តទៅ​ លើកលែងតែកម្មករនិយោជិត ដែលបម្រើការផ្នែកសណ្ឋាគារក្នុងខេត្តសៀមរាបប៉ុណ្ណោះ។

ក្រសួងការងារ បានបញ្ជាក់បន្ថែមថា​ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ​ឬនាយកសហគ្រាស ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ​ តាមការព្រមព្រៀងគ្នា ​រវាងនិយោជក​ និងកម្មករនិយោជិត ស្របតាមខ្លឹមសារមាត្រា៧១ និង ៧២​ នៃច្បាប់ស្ដីពីការងារ៕ អត្ថបទ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តចំពុះក្អែក
2026/10/11 05:23:21 pm        1
ថ្ងៃភ្ជុំបិណ្ឌពុទ្ធបរិស័ទកាន់តែច្រើនកុះករទៅធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងវីរៈកងកម្លាំង
2026/10/11 04:30:59 pm        1
ពលរដ្ឋថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ដែលបានផ្ដល់សេវារថយន្តក្រុងមិនគិតកម្រៃនៅអំឡុងភ្ជុំបិណ្ឌ
2026/10/11 04:10:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តចំពុះក្អែក

2026/10/11 05:23:21 pm
​ថ្ងៃភ្ជុំបិណ្ឌពុទ្ធបរិស័ទកាន់តែច្រើនកុះករទៅធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងវីរៈកងកម្លាំង
2026/10/11 04:30:59 pm
​ពលរដ្ឋថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ដែលបានផ្ដល់សេវារថយន្តក្រុងមិនគិតកម្រៃនៅអំឡុងភ្ជុំបិណ្ឌ
2026/10/11 04:10:04 pm
​សម្ដេចធិបតីអញ្ជើញទៅប្រជុំកំពូល CICA និងបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់ តួកគី និងកាហ្សាក់ស្ថាន
2026/10/11 03:47:39 pm
​រយៈពេល ១៥ ថ្ងៃនៃកិច្ចពិធីបុណ្យភ្ជុំ ពុទ្ធបរិស័ទមិនភ្លេចឡើយពីគុណបំណាច់វីរៈកងកម្លាំង
2026/10/11 03:39:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/11 07:08:31 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/11 09:23:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/11 09:08:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm