
ប្រមុខអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា សម្ព័ន្ធយោធាមួយនេះ ត្រូវតែបង្កើនការត្រៀមខ្លួនកាន់តែច្រើនជាងមុន និងពង្រឹងសមត្ថភាពអាវុធរបស់ខ្លួននៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ក្រោយការវាយប្រហាររបស់រុស្ស៊ី ចូលអ៊ុយក្រែន ។ ក្រុមមេដឹកនាំសម្ព័ន្ធណាតូ បានប្ដេជ្ញាគាំទ្រអ៊ុយក្រែន និងផ្ដល់អាវុធធុនធ្ងន់បន្ថែមទៀត មុនជំនួបកំពូលក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ៕
