
អន្ដរជាតិ៖ ក្រុមហ៊ុននាំចេញឧស្ម័នរដ្ឋរបស់ប្រទេសរុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានកាត់បន្ថយការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream បន្ទាប់ពីក្រុមហ៊ុន Siemens របស់អាល្លឺម៉ង់ពុំបានបង្វែរអង្គភាពបូបឧស្ម័ន ទៅកាន់ ស្ថានីយផ្ទេរ របស់ខ្លួន ពីការជួសជុលទាន់ពេលវេលា។
ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរ Nord Streamបច្ចុប្បន្ន អាចត្រូវបានផ្ដល់ត្រឹមចំនួន ១០០លានម៉ែត្រត្រីគុណក្នុងមួយថ្ងៃ៕

