
អន្ដរជាតិ៖ អង្គភាពប្រតិបត្តិការសឹកពិសេសអ៊ុយក្រែន បានដាក់ពង្រាយមីនប្រឆាំងរថក្រោះនៅតំបន់ Donetsk ដើម្បីរារាំងការមកដល់របស់ទាហានរុស្ស៊ី។
កាលពីថ្ងៃអង្គារម្សិលមិញ សមាជិកអង្គភាពពិសេសនេះ បានប្រើប្រាស់ស្លឹកឈើក្រាស់ៗ គ្របគ្រាប់មីន ដើម្បីបំបិទដាននៅក្នុងព្រៃ។
ពួកគេបានដាក់មីននៅតាមផ្លូវក្នុងព្រៃ ដែលជាប្រភេទមីនតោនក្នុងយុគសម័យសហភាពសូវៀតTM-62 និងមីនប្រឆាំងរថក្រោះអាល្លឺម៉ង់ DM22ដើម្បីការពារខ្លួន ពីការវាយប្រហារណាមួយពីកងកម្លាំងរុស្ស៊ី៕
