
អន្ដរជាតិ៖ រដ្ឋាភិបាលប៊ូគីណា ហ្វាសូ ស្ថិតនៅអាហ្វ្រិកខាងលិច បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ចំនួនជនរងគ្រោះដោយសារការវាយប្រហាររបស់ក្រុមខ្មាន់កាំភ្លើងកាលពីចុងសប្តាហ៍កន្លងទៅនៅតំបន់សាហេល បានកើនឡើងដល់ ៧៩នាក់ ក្រោយអង្គភាពពិសេសដែលបានដាក់ពង្រាយទៅកាន់តំបន់នោះ បានរកឃើញសាកសពមនុស្សបន្ថែមទៀត។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប៊ូគីណា ហ្វាសូ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់នេះ នៅតែជាតួលេខបឋមនៅឡើយ ហើយប្រតិបត្តិការសន្តិសុខនៅទីក្រុងស៊ីតេនហ្គា ជាទីដែលកើតហេតុ មានការយឺតយ៉ាវដោយសារតែប្រឈមនឹងគ្រឿងផ្ទុះ ដែលបន្សល់ទុកដោយក្រុមវាយប្រហារ ៕