អ៊ូ​ស​ប៊ែ​គី​ស្ថាន​យកឈ្នះ​ជប៉ុន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFC U-23 Asian Cup

2022/06/16 05:45:37 pm        240

​បាល់ទាត់៖ ​ក្រុម​ម្ចាស់ផ្ទះ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​បាន​យកឈ្នះ​ក្រុម​ជប៉ុន ២-០ កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ AFC Asian Cup អាយុ​ក្រោម ២៣​ឆ្នាំ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ ​​បន្ទាប់ពី​ការប្រកួត​ដែល​គ្មាន​ក្រុម​ស៊ុត​បញ្ចូល​ទី​គ្នា​ក្នុង​វគ្គ​ទី១ ក្រុម​ម្ចាស់ផ្ទះ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​ក៏​រកបាន​គ្រាប់​នាំមុខ​នៅ​វគ្គ​ទី២ នាទី​ទី៦០ ដោយ Jasurbek Jaloliddinov មុនពេល​ដែល Husain Norchaev ស៊ុត​គ្រាប់​ធានា​ជ័យជំនះ​នៅ​នាទី​ទី៨៩​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី២ ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ី​អាយុ​ក្រោម ២៣ឆ្នាំនេះ បន្ទាប់ពី​ធ្លាប់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ២០១៨ និង​ជា​ជើងឯក​តែម្តង​នៅពេលនោះ​ក្រោយ​យកឈ្នះ វៀតណាម​។ ចំណែក​ជប៉ុន​ខកខាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣ព្រឹត្តិការណ៍​ជាប់​គ្នា​ហើយ​បន្ទាប់ពី​ឆ្នាំ២០១៦ ដែល​ខ្លួន​ជា​ជើងឯក​។​ ​​ងាក​មក​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត អារ៉ាប៊ីសាអ៊ូឌីត​បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី៣ ក្រោយ​យកឈ្នះ​អូស្ត្រាលី ២-០ ផងដែរ​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ​អារ៉ាប៊ីសាអ៊ូឌីត​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី៣ និង​ជាការ​ប៉ុនប៉ង​ឈ្នះ​ជើងឯក​លើកដំបូង​ ពោលគឺ​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​ពីរលើក​កន្លងមក​សុទ្ធតែ​បរាជ័យ​គឺ​នៅ​ឆ្នាំ២០១៣ ចាញ់​អ៊ីរ៉ាក់ និង ២០២០ ចាញ់​កូរ៉េ​។ ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​នឹង​ឡើង​ជួប​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​នេះ ខណៈ​អូស្ត្រាលី​ត្រូវ​ជួប​ជាមួយ​ជប៉ុន​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        342
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        428

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm