វាយកូនគោល៖ កីឡាករអៀកឡង់ខាងជើង Rory McIlroy បានត្រលប់រកបានជ័យជំនះវិញនៅក្នុងថ្ងៃទី២ បន្ទាប់ពីបរាជ័យនៅថ្ងៃទី១ នៃព្រឹត្តិការណ៍វាយកូនគោល WGC Matchplay Championship នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក។

ជើងឯកកម្មវិធីធំ ៤លើក Rory McIlroy ដែលចាញ់ Ian Poulter ថ្ងៃដំបូងក្រោយវាយចូលទឹកនោះ បានយកឈ្នះកីឡាករអាមេរិក Lanto Grffin ៤-៣ ក្នុងការប្រកួតវិលជុំក្នុងពូល ១១ នេះ។
ជ័យជំនះនេះធ្វើឲ្យ McIlroy នៅសល់ក្តីសង្ឃឹមឡើងវគ្គបន្តទៀត ដោយនឹងត្រូវជួបជាមួយកីឡាករអូស្ត្រាលី Cameron Smith ដែលចាញ់ Ian Poulter ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ Ian Poulter ដែលឈ្នះ ២ប្រកួតផ្ទួនៗហើយនោះនឹងត្រូវជួបជាមួយ Lanto Griffin។
លទ្ធផលផ្សេងទៀតមានកីឡាករអេស្ប៉ាញ Sergio Garcia យកឈ្នះ Tyrrell Hatton ៣-២ នៅពូល ៨, Lee Westwood យកឈ្នះ Matt Wallace ៥-៣។ Paul Casey យកឈ្នះ Talor Gooch ក្នុងពូល ៩ ខណៈ Bryson DeChambeau ជើងឯក Open Champions នោះយកឈ្នះកីឡាករកូរ៉េខាងត្បូង Si Woo Kim ២-១៕
អត្ថបទ៖នាង សុភាវុធ