វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​របស់​រុស្ស៊ី​ចាប់ផ្ដើម​បើក​ដោយមាន​អ្នកចូលរួម​ពី​លោកខាងលិច​តិចតួច​

2022/06/16 06:35:21 pm        761

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​បើក​វេទិកា​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ ជា​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​របស់​ប្រទេស​នេះ បន្ទាប់ពី​មានការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​។ អ្នកចូលរួម​ឆ្នាំនេះ​ភាគច្រើន​មកពី​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី​។​

វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St. Petersburg បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​។ ក្រុម​អ្នក​រៀប​ចំ​បាន​និយាយ​ថា មេដឹកនាំ​ធុរកិច្ច និង​មន្ត្រី​រដ្ឋាភិបាល​មកពី ១១៥ប្រទេស និង​តំបន់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រយៈពេល ៤​ថ្ងៃនេះ។ ​លោក​ប្រធានាធិបតី Vladimir Putin យកចិត្តទុកដាក់​ចំពោះ​ការ​ជួប​ជុំ​ដ៏​សំខាន់​នេះ​។ កាលពី​កន្លងទៅបណ្ដា​មេដឹកនាំ​នៃ​ក្រុម​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​៧ ឬ G7 បាន​ចូលរួម​។ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Abe Shinzo និង​ប្រធានាធិបតី​បារាំង Emmanuel Macron ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ទាំងនោះ​។ ​ប៉ុន្តែ​វេទិកា​ចុងក្រោយ​នេះ​មើល​ទៅ​ខុសប្លែក​ពី​ពេល​កន្លងទៅ ដោយសារ​គេ​បាន​ឃើញ​អ្នកចូលរួម​តិចតួច​មក​ពី​ប្រទេស​លោក​ខាង​លិច និង​សម្ព័ន្ធមិត្តដែល​កំពុង​បង្កើន​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ទីក្រុង Moscow។

​អ្នកចូលរួម​ជាច្រើន​មកពី​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា អាហ្វ្រិក និង​អាមេរិក​ខាងត្បូង ព្រមទាំង​រដ្ឋ​ចំណុះ​ក្នុង​អតីតសហភាពសូវៀត​ផង​ដែរ​។​ ​ការិយាល័យ​ប្រធានាធិបតី​រុស្ស៊ី​និយាយ​ថា ក្រុមហ៊ុន​បរទេស​ប្រហែល ២៦០ កំពុង​ចូលរួម ខណៈ​ដែល​ក្រុមហ៊ុន​ក្នុងស្រុក​ជាង ១,២០០ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ដែរ​នោះ​។​ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​និយាយ​ថា លោក Putin នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​សុក្រ​ស្អែក​ អំពី​ការ​កើន​ឡើង​នៃ​តម្លៃ​ធន​ធាន​ធម្មជាតិ និង​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ពិភពលោក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm