បាល់ទាត់៖ ខ្សែការពារប្រេស៊ីល Dani Alves បានចាកចេញពីក្លិបបាល់ទាត់ FC Barcelona ជាលើកទី២ បន្ទាប់ពីត្រលប់មកវិញកាលពីឆ្នាំមុន។ កីឡាករវ័យ ៣៩ឆ្នាំខ្សែការពារខាងស្តាំរូបនេះបានផ្លាស់មកកាន់ Barcelona កាលពីខែវិច្ឆិកាឆ្នាំមុន ៥ឆ្នាំបន្ទាប់ពីចាកចេញពីទៅកាន់ Juventus។

សរុបអាជីពទាំងពីរលើកជាមួយ Barcelona, Dani Alves បានបង្ហាញខ្លួនសរុប ៤០៧លើកឈ្នះជើងឯក La Liga ៦លើក។ Alves បាននិយាយអរគុណក្រុមការងារ Barcelona ទាំងអស់សំរាប់ឱកាសឱ្យគេបានវិលត្រលប់មកវិញ។ ក្នុងរយៈពេល ៨ឆ្នាំរបស់ជាមួយ Barcelona, Alves ក៏ធ្លាប់ឈ្នះពាន UEFA Champions League ៣លើក និង Copa del Rey មួយលើកផងដែរក្នុងចំណោមពានសំខាន់ៗចំនួន ២៣។
ចាកចេញទៅកាន់ Juventus កីឡាករប្រេស៊ីលរូបនេះបានឈ្នះជើងឯក Serie A ជាមួយ Juventus នៅរដូវកាល ២០១៦-១៧ និងឈ្នះជើងឯក Ligue 1 ជាមួយ Paris Saint Germain ពីររដូវកាលជាប់គ្នា មុនពេលផ្លាស់ទៅកាន់ Sao Paulo និងត្រលប់មកកាន់ Barcelona វិញ។ Dani Alves ក៏បានចូលលេងទាំងពីរប្រកួតផងដែរឱ្យក្រុមជំរើសជាតិប្រេស៊ីលថ្មីៗនេះក្នុងជំនួបមិត្តភាពយកឈ្នះជប៉ុន និងកូរ៉េកាលពីដើមខែ និងសង្ឃឹមថាអាចរួមចំណែកជាមួយក្រុមប្រេស៊ីលបាននៅ World Cup ចុងឆ្នាំនេះ៕
អត្ថបទ៖នាង សុភាវុធ