កូរ៉េខាងជើង​រាយការណ៍​ករណី​ផ្ទុះ​ជំងឺឆ្លង​មួយ​ផ្សេងទៀត ខណៈ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19

2022/06/16 07:32:21 pm        325

​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​បាន​រាយ​ការណ៍​ករណី​ផ្ទុះ​នៃ​ជំងឺឆ្លង​មួយ​ប្រភេទ ដែល​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ឲ្យ​ច្បាស់លាស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​ការ​បន្ថែម​បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​លើ​ប្រព័ន្ធ​ថែ​ទាំង​សុខភាព​របស់​ប្រទេស​ឯកា​មួយ​នេះ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ជំងឺ COVID-19 មិន​ធ្លាប់​មាន​។

យោង​តាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​បញ្ជូន​ឱសថ​ទៅកាន់ទីក្រុង​កំពង់ផែ​ភាគ​ខាងលិច Haeju កាលពី​ថ្ងៃ​ពុធ ​ដើម្បី​ជួយ​អ្នកជំងឺ​ឆ្លង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ ​សារព័ត៌មាន​នេះ​ពុំបាន​រាយការណ៍​ពី​ចំនួន​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​ថ្មី ឬ​បញ្ជាក់ថា​វា​ជំងឺ​អ្វី​នោះ​ទេ ប៉ុន្តែ​ជំងឺ​គ្រុនក្ដៅ​នេះ​សំដៅ​ដល់​ជំងឺ​ក្រពះ​ពោះវៀន​។ ​ការ​ផ្ទុះ​ដែល​បាន​រាយការណ៍​នេះ​មាន​ឡើង ស្រប​ពេល​កូរ៉េខាងជើង​ទប់​ស្កាត់​ការផ្ទុះ​វីរុស​ឆ្លង COVID-19 លើកដំបូង​របស់ខ្លួន។ ប្រទេស​នេះ​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​កាល​ពី​ខែ​មុន ខណៈ​មាន​ក្ដី​បារម្ភ​ជុំវិញ​កង្វះ​វ៉ាក់សាំង និង​ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​។

​កូរ៉េខាងជើង​បាន​រាយ​ការណ៍​ថា ​មាន​មនុស្ស​ ២៦,០១០​នាក់​បន្ថែម​ទៀត​លេចចេញ​រោគសញ្ញា​ក្ដៅ​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ចំនួន​អ្នកជំងឺ​សរុប​ត្រូវ​បាន​កត់ត្រា​ទូទាំង​ប្រទេស ​ចាប់​តាំង​ពី​ចុងខែ​មេសា​មាន​ជិត ៤.៥៦​លាន​នាក់។ ចំណែក​អ្នក​ស្លាប់​ទាក់ទង​នឹង​ជំងឺ ​COVID-19 បាន​កើន​ឡើង​ដល់ ៧៣​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        6
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm