ឯកឧត្តម ម៉ម ប៊ុនហេង៖ គិលានុបដ្ឋាក គឺជាបេះដូងនៃការផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ

2022/06/16 07:33:16 pm        517

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា គិលានុបដ្ឋាក គឺជាបេះដូងនៃការផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងអតិថិជន។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២២ ក្រោមប្រធានបទ«គិលានុបដ្ឋាករួមគ្នាធ្វើឲ្យប្រសើរឡើងនូវការថែទាំ និងការគោរព​សិទ្ធិ​អតិថិជន ដើម្បីធានាបាននូវសុខភាពជាសកល» នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងអង្គការWHO ប្រចាំកម្ពុជា, តំណាងJICA ប្រចាំកម្ពុជា, អង្គការUSAID ប្រចាំកម្ពុជា, អង្គការFHI360 និងប្រធានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងទៀតថា គិលានុបដ្ឋាក និង​ឆ្មប ជាអ្នកផ្តល់​សេវា​ទាំងផ្លូវកាយ ផ្លូវចិត្ត សង្គម និងតាមជំនឿសាសនា ​និងថែទាំតាមបែប​បុគ្គល​ជាមជ្ឈមណ្ឌល។

ម្យ៉ាងវិញទៀយពួកគេ គឺជាសមាជិកក្នុងសហគមន៍ ដែលពួកគេបម្រើការ យល់ពីវប្បធម៌នឹងកន្លែង និងអាច​មានឥទ្ធិពលក្នុងការផ្លាស់ប្តូរឥរិយាបថ ស្របតាមក្រមសីលធម៌គិលានុបដ្ឋាក។ ហើយគិលានុបដ្ឋាក មានគោលបំណងតែមួយគត់ គឺការបម្រើផលប្រយោជន៍​សាធារណៈឲ្យ​បានល្អ​បំផុត​ដែលអាចធ្វើទៅបាន។

តាមរយៈដំណើរការនៃ​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់គិលានុបដ្ឋាក​នូវសិទ្ធិក្នុង​ការអនុវត្ត សិល្បៈ និង​វិទ្យាសាស្រ្តនៃការថែទាំ ​ដើម្បីបំពេញជូនសាធារណជននូវសេវាថែរក្សា​ដែលមានគុណភាព ប្រសិទ្ធភាព ​និងតម្លាភាព។

ឯកឧត្តម រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល នៃប្រទេសមួយចំនួនបាន​ទទួល​ស្គាល់​សក្ដានុពល នៃ​ការរីកចម្រើន​ នៃការថែទាំ និងកំពុងពង្រីកការអភិវឌ្ឍកម្លាំង​ពលកម្មថែទាំបន្ថែមទៀត។ អ្នកដឹកនាំសុខាភិបាល​ ជាច្រើនបានប្តេជ្ញាចិត្តធ្វើកិច្ចការនេះ​ ប៉ុន្តែភស្តុតាងបង្ហាញថាគិលានុបដ្ឋាក ជា​ញឹកញាប់​មាន​គុណ​តម្លៃនៅ​ទន់ទាប​នៅឡើយ។

រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ​និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្រី្ត​នៃព្រះរាជាណាចក្រកម្ពុជា ​បាន​យកចិត្តទុកដាក់ និង​បន្តធ្វើឲ្យប្រសើរឡើង​នូវសិទិ្ធដែលប្រជាពលរដ្ឋត្រូវទទួលបាននូវការថែទាំ និងព្យាបាលមាន​គុណភាព​ សុវតិ្ថភាព​ និងមានសមធម៌។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ក្នុងរយៈពេលពីរឆ្នាំដែលមានការ​រាតត្បាត​ដោយ​ជំងឺកូវីដ-១៩ ​ពិតជាបានជួបប្រទះនូវការលំបាកជាច្រើនទាំង​នៅក្នុងប្រទេសកម្ពុជា និងសកលលោក។

បញ្ហាទាំងនោះ​មានដូចជា ការងារទទួលខុសត្រូវថែទាំអ្នកជំងឺកូវីដ-១៩ ព្រមទាំង​ការ​ផ្តល់សេវា​សារវន្ត​សំខាន់ៗ​ដែលមិនមែនសេវាជំងឺកូវីដ-១៩ ក្នុងនោះដែរមានជួបប្រទះកង្វះគិលានុបដ្ឋាក-យិកា ដោយពួកគេមានវ័យចូលនិវត្តន៍ច្រើន។ កត្តាទាំងនេះ តម្រូវឲ្យប្រទេសនីមួយៗ ធ្វើការចំណាយ​បន្ថែម​លើចំនួនគិលានុបដ្ឋាក ​នៅតាមមនី្ទរពេទ្យគ្រប់កម្រិត និងសាលាបណ្តុះបណ្តាល​គិលានុបដ្ឋាក​ដែលមានគុណវុឌ្ឍខ្ពស់ ​ដើម្បីបំពេញតម្រូវការសុខាភិបាលរបស់ប្រជាពលរដ្ឋ និង​សហគមន៍៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm