កម្ពុជា-កូរ៉េ ពិភាក្សាលើកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌឥណទានសម្បទាន​ និង​ហិរញ្ញប្បទាន​ឥតសំណង

2022/06/16 09:53:32 pm        725

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងកូរ៉េខាងត្បូង ពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្របខ័ណឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ក្រោមយន្តការភាពជាដៃគូ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍផ្លូវការរបស់កូរ៉េមកកម្ពុជា។

ការពិភាក្សានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងលោកជំទាវ KIM Kyung Hee, អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​នៃសាធារណរដ្ឋកូរ៉េ កាលពីដើមសប្តាហ៍នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ​ចំពោះលទ្ធផលជាផ្លែផ្កា នៃគម្រោង​អភិវឌ្ឍន៍​ទៅតាមវិស័យអាទិភាព ​ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ច​សម្របសម្រួលឆ្នាំ ២០២២-២០២៦ ​មានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលាន​ដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ​ ២០២២-២០២៤ ដែល​មានទំហំ​ទឹកប្រាក់​ប្រមាណជាង ៥០ លានដុល្លារអាមេរិក ​សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍​នានា​ដូចជា៖ ផ្លូវជាតិ និងផ្លូវជនបទ, ធារាសាស្ត្រ, ថាមពល, ទឹកស្អាត និងអនាម័យ, សុខាភិបាល និង​វិស័យ​ទូរគមនាគមន៍ ដែលសុទ្ធសឹងជាគម្រោងក្នុង វិស័យអាទិភាពចំបងរបស់រាជរដ្ឋាភិបាល​កម្ពុជា ។

ទន្ទឹមនេះ, ភាគីទាំងពីរ ​បានពិភាក្សាលើកិច្ចព្រមព្រៀង​ឥណទានសម្បទាន ​សម្រាប់​គម្រោងកែ​លម្អ​បណ្តាញ​តភ្ជាប់​ជនបទដោយចីរភាព​ ដែលមានទឹកប្រាក់ឥណទានសម្បទានចំនួន ៦០ លានដុល្លារអាមេរិក ។

ក្នុងជំណួបនេះ លោកជំទាវ KIM Kyung Hee បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ​ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសបានធ្វើឱ្យកម្ពុជា​ត្រឡប់​មករកប្រក្រតីភាព​នៃការបើកប្រទេសឡើងវិញ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២២, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់​ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ​មានទឹកប្រាក់សរុបប្រមាណជាង ១,៧ ​ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទាន​ សម្បទានមានទឹកប្រាក់ប្រមាណ ​១,៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទាន​ឥតសំណង​មានទឹកប្រមាណជាង ៤៥៥​ លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        77
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        48
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm