វាយ​កូន​បាល់ US Open នៅ​អាមេរិក​មិន​ហាមឃាត់​កីឡាករ​រុស្ស៊ី និង​បេឡា​រុស​ដូច Wimbledon ឡើយ​

2022/06/16 10:19:00 pm        72

​វាយ​កូន​បាល់៖ ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Grand Slam, US Open នឹង​អនុញ្ញាត​ឱ្យមាន​ការចូល​រួម​កីឡាករ-កីឡាការិនី​រុស្ស៊ី និង​បេឡា​រុស ពោលគឺ​សំរេចចិត្ត​មិន​ដើរ​តាម​លំនាំ​របស់ Grand Slam, Wimbledon នៅ​អង់គ្លេស​ឡើយ​។

​​កីឡាករ-កីឡាការិនី​នៃ​ប្រទេស​ទាំង២ ​នឹង​ប្រកួត​ដោយ​មិន​ស្ថិតក្រោម​ទង់ជាតិ​រុស្ស៊ី រឺ​បេឡា​រុស​ប៉ុណ្ណោះដែល​មាន​ន័យ​ថា កីឡាករ​រុស្ស៊ី Daniil Medvedev នឹងមាន​ឱកាស​ការពា​រ​តំណែង​ជើងឯក​របស់ខ្លួន​។ ​​សមាគម​កីឡា​វាយ​កូន​បាល់​អាមេរិក (USTA) បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នៅតែ​បន្ត​ថ្កោល​ទោស​រុស្ស៊ី​រឿង​សង្គ្រាម​លើទឹក​ដី​អ៊ុយ​ក្រែ​ន​ដដែល តែ​អនុញ្ញាតឱ្យ​កីឡាករ-កីឡាការិនី​ម្នាក់​ដែល​មកពី​ប្រទេស​ទាំង២ ​អាច​ចូលរួម​ប្រកួតប្រជែង​បាន គ្រាន់តែ​មិន​ស្ថិតក្រោម​ទង់ជាតិ​នៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​។

​​សូមបញ្ជាក់ថា រុស្ស៊ី​ត្រូវបាន​ហាមឃាត់​ពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF) មិនឱ្យ​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍អន្តរជាតិ​មួយចំនួន ខណៈដែល​បេឡា​រុស​ក៏ត្រូវ​រង​ការពិន័យ​ដែរ ​ក្នុងនាម​ជា​ប្រទេស​ដែល​គាំទ្រ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​​កាលពី​ខែមេសា Grand Slam, Wimbledon នៅ​អង់គ្លេស​បានប្រកាសថា កីឡាករ-កីឡាការិនី​រុស្ស៊ី និង​បេឡា​រុសមិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួមការ​ប្រកួត​ឡើយ ​ខណៈ​ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៧ ខែមិថុនា​នេះហើយ​។ ​​យ៉ាងណាក្តីការសំរេចចិត្ត​របស់ Wimbledon បាន​ទទួលរង​ការរិះគន់​ជាច្រើន​ពី​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​កីឡាករ-កីឡាការិនី​វាយ​កូន​បាល់​ផ្ទាល់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        73
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        105
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm