ប៉ៃលិន ៖ បន្ទាប់ពីមានចំណាត់ការរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃ ទី១៦ ខែមិថុនា នេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក ឡាយ ពិសិដ្ឋ នាយខណ្ទរដ្ឋបាលព្រៃឈើស្រុកសាលាក្រៅ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន នគរបាលប៉ុស្ត៍ស្ទឹងកាច់ នគរបាលស្រុកសាលាក្រៅ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះដកយកគ្រឿងចក្រ ដែលត្រូវបានប្រើប្រាស់ជីកកាយដីជើងភ្នំ ដោយគ្មានច្បាប់អនុញ្ញាត្ត (ចំនួនពីរកន្លែង) ក្នុងភូមិអូរឈើក្រំ (ចំណុចអូរកប់អង្ករ) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នគ្រឿងចក្រ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ដកហូតយកមករក្សាទុកនៅមន្ទីរកសិកម្មខេត្តប៉ៃលិន ដើម្បីមានចំណាត់ការតាមនីតិវិធី៕







