រុស្ស៊ី ៖ រុស្សីបានលើកឡើងថា លោកខាងលិចបានយកកាំភ្លើងបាញ់ក្បាលខ្លួនឯងដោយព្យាយាមកម្រិតការនាំចូលថាមពលពីទីវាលសំណង់ប្រេងនិងឧស្ម័ន ពីតំបន់ស៊ីបេរី ដោយសារជម្លោះអ៊ុយក្រែន នៅក្នុងកិច្ចសន្យាថ្មីជាមួយចិន ដែលបានបង្កើនការដឹកជញ្ជូនថាមពល។ ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងការប៉ុនប៉ងរបស់លោកខាងលិចដើម្បីឲ្យរុស្ស៊ីឯកា ដោយការដាក់ទណ្ឌកម្មចំពោះការវាយប្រហារចូលអ៊ុយក្រែន បានធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា និងថាមពលហក់ឡើងខ្ពស់ ស្របពេលដែលសហភាពអឺរ៉ុប បានប្ដេជ្ញាកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើឧស្ម័ន និងប្រេងឥន្ធនៈរបស់រុស្ស៊ី ៕ អត្ថបទ ៖ សារ៉ាត់

