
អន្ដរជាតិ៖ ប្រទេសរុស្ស៊ី បានបើកវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំ ជាការជួបជុំទ្រង់ទ្រាយធំលើកដំបូងរបស់ប្រទេសនេះ បន្ទាប់ពីមានការលុកលុយចូលអ៊ុយក្រែន។ អ្នកចូលរួមឆ្នាំនេះភាគច្រើនមកពីប្រទេសដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។
លោកប្រធានាធិបតី Vladimir Putin យកចិត្តទុកដាក់ចំពោះការជួបជុំដ៏សំខាន់នេះ។ វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg បានចាប់ផ្តើមកាលពីថ្ងៃពុធ ហើយក្រុមអ្នករៀបចំបាននិយាយថា មេដឹកនាំធុរកិច្ច និងមន្ត្រីរដ្ឋាភិបាលមកពី ១១៥ ប្រទេស និងតំបន់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍រយៈពេល ៤ ថ្ងៃនេះ៕
