
អន្ដរជាតិ៖ ក្រុមមេដឹកនាំអឺរ៉ុប គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ស្របពេលដែលពួកគេ ត្រៀមចូលរួមកិច្ចប្រជុំកំពូលដ៏សំខាន់របស់ក្រុមមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាសប្តាហ៍ក្រោយ ហើយនិងកិច្ចប្រជុំកំពូលអង្គការណាតូ នៅថ្ងៃទី ២៩ -៣០ ខែមិថុនា ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi បានធ្វើដំណើរមកដល់ទីក្រុងគីវ ប្រទេសអ៊ុយក្រែន៕
